របងថ្មកម្ពស់ ៣ម៉ែត្រ របស់ឧកញ៉ា ថោង សារ៉ាត់ ដែលសាងសង់មិនត្រឹមត្រូវ តាមបទដ្ឋានបច្ចេកទេស បាក់រលំសង្កត់កម្មករស្លាប់ ២នាក់
បញ្ចូលព័ត៌មានដោយ៖Unknown
on Monday, August 19, 2013
0
រាជធានីភ្នំពេញ ៖ យ៉ាងហោចណាស់ កម្មករពីរនាក់បានស្លាប់ យ៉ាងអាណោចអាធ័ម ដោយសារ របងផ្ទះលោកឧកញ៉ា ថោង សារ៉ាត់ ប្រវែងប្រមាណជា ១៥ម៉ែត្រ កម្ពស់៣ម៉ែត្រ បានដួលរលំសង្កត់ កាលពីម៉ោងប្រមាណ ១០ ព្រឹក ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៣ ស្ថិតនៅតាមបណ្តោយ ផ្លូវលេខ៣៧១ ភូមិត្នោតជ្រុំ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ។
សមត្ថកិច្ចបានឲ្យដឹងថា របងថ្មនេះបានដួលរលំ ខណៈដែលកម្មករជាច្រើននាក់ កំពុងធ្វើការក្នុងការដ្ឋាន ផ្ទះល្វែងស្ថិតក្នុងទីតាំងកើតហេតុខាងលើ។ ក្រោយពេលទទួលបានព័ត៌មាននេះភ្លាម អាជ្ញាធរ និងសមត្ថកិច្ចខណ្ឌមានជ័យ បានយកអេស្កាវ៉ាទ័រជួយកកាយ រុករកជនរងគ្រោះភ្លាមៗផងដែរ។
រហូតដល់ម៉ោង ១០ និង៣៤នាទីព្រឹកថ្ងៃដដែល សមត្ថកិច្ចបានរកឃើញកម្មករម្នាក់ នៅក្រោមគំនររបងនោះផងដែរ តែមិនទាន់ដឹងមានស្ថានភាព យ៉ាងណានៅឡើយទេ។ បើតាមកម្មករធ្វើការ នៅក្នុងការដ្ឋានខាងលើ បានសង្ស័យថា មានកម្មករប្រមាណជា ២នាក់ ត្រូវរបងថ្មបាក់រលំសង្កត់លើ។ កម្មកររងគ្រោះ ដែលអាជ្ញាធរជីកកកាយរកឃើញ មានឈ្មោះ ទូច ចម អាយុ ១៧ឆ្នាំ។
ក្រុមអ្នកជំនាញផ្នែកសំណង់ បានឲ្យដឹងថា របងផ្ទះរបស់លោកឧកញ៉ា ថោង សារ៉ាត់ ធ្វើមិនត្រឹមត្រូវតាមបទដ្ឋាន បច្ចេកទេសនោះទេ ពោលគឺមិនបានចាក់គ្រឹះ គ្រាន់តែចាក់ធ្នឹមប៉ុណ្ណោះ ទើបបណ្តាលឲ្យមានគ្រោះថ្នាក់បែបនេះ។ យ៉ាងណាក៏ដោយប្រជាពលរដ្ឋ បានឲ្យដឹងថាលោកឧកញ៉ា ថោង សារ៉ាត់ ជាមនុស្សខ្វះការទទួលខុសត្រូវ ធ្លាប់បង្កបញ្ហាជាមួយ ប្រជាពលរដ្ឋនៅក្នុងភូមិ ច្រើនលើកច្រើនសាររួចមកហើយ៕
Resource: Watphnom NEWS
Tagged as: ព័ត៌មានជាតិ, សេដ្ឋកិច្ច-សង្គម

Write admin description here..
Get Updates
Subscribe to our e-mail newsletter to receive updates.
Share This Post
Related posts
0 ផ្តល់មតិយោបល់: