ខឹម វាសនា ថា ឈឹម ផលវរុណ ជាមនុស្ស«ថោក»-បីគណបក្ស
បញ្ចូលព័ត៌មានដោយ៖Unknown
on Friday, April 10, 2015
0
អ្នកនាំពាក្យ របស់គណបក្សប្រជាជនកម្ពុជា លោក ឈឹម ផលវរុណ ក្នុងពេលនេះ កំពុងត្រូវបានលោក ខឹម វាសនា ហៅលោកថា ជា«មនុស្សថោក» និង«ចូលគណបក្សណា រលាយគណបក្សណ្នឹង»។
យុទ្ធនាការស្វែងរកយុត្តិធម៌ ក្រៅប្រព័ន្ធតុលាការ របស់លោក ខឹម វាសនា ប្រធានគណបក្សសម្ព័ន ដើម្បីប្រជាធិបតេយ្យ ជុំវិញករណីបណ្ដឹង ឡើងដល់សាលាឧទ្ទរណ៍ របស់កសិករ ឌុក មឿង ប្ដឹងលោក ខឹម វាសនា ពីបទឆបោកនោះ ហាក់ដូចជាបានពង្រីកវិសាលភាព កាន់តែធំឡើង។ សម្រាប់រូបលោក ខឹម វាសនា បានចាត់ទុកការប្ដឹងផ្ដល់នោះថា ជាបណ្ដឹងដ៏អយុត្តិធម៌ ដែលកើតឡើង ព្រោះតុលាការ«ខ្វាក់ភ្នែក» និងដោយសារមានលោក ឈឹម ផលវរុណ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា ស្ថិតនៅពីក្រោយ។
ថ្លែងនៅក្នុងសន្និសីទកាសែតមួយ កាលពីថ្ងៃទី៨ ខែមេសា ឆ្នាំ២០១៥ ក្នុងទីស្នាក់ការគណបក្ស «ជួង»របស់លោក លោក ខឹម វាសនា បានធ្វើការវាយប្រហារធ្ងន់ៗ ទៅលើលោក ឈឹម ផលវរុណ ដោយបានហៅអតីតអ្នកវិភាគ តាមទូរទស្សន៍ក្នុងស្រុករូបនេះ ថាជា«មនុស្សថោក»។ នៅលើទំព័រហ្វេសប៊ុក របស់លោក ខឹម វាសនា បានសរសេរអមជាមួយវីដេអូមួយថា៖ «បក្សប្រជាជនថា គណះកម្មការកណ្តាល គណបក្សមិនងាយមានអ្នកណា អាចចូលបានទេ ទាល់តែមនុស្សថោកដូច ឈឹម ផលវរុណ ទើបចូលបាន។ ប្រវត្តិ ឈឹម ផលវរុណ នៅបក្សណា រលាយបក្សនោះ។»
នៅក្នុងការថ្លែងចោទប្រកាន់របស់លោក ទៅលើប្រព័ន្ធតុលាការ ក្នុងប្រទេសកម្ពុជា លោក ខឹម វាសនា ដែលប្រកាសថា ខ្លួនលោក បានឈ្នះក្ដី នៅសាលាដំបូងនោះ គឺដោយសារតែលោក ឈឹម ផលវរុណ នាពេលនោះ នៅមិនទាន់ក្លាយជា មន្ត្រីជាន់ខ្ពស់របស់គណបក្សប្រជាជនកម្ពុជា។
លោក ខឹម វាសនា បានថ្លែងចំអកឲ្យគណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សកាន់អំណាចថា បានប្រកាសពីកំណែទម្រង់ស៊ីជម្រៅ តែមិនឃើញដូរអ្វីផ្សេង ក្រៅតែពីដូរមនុស្ស ដូចយ៉ាងដាក់លោក ឈឹម ផលវរុណ មកធ្វើជាអ្នកនាំពាក្យជាដើមនោះឡើយ។ មេដឹកនាំគណបក្សជួងរូបនេះ បាននិយាយទៀតថា លោក ឈឹម ផលវរុណ ជាមនុស្សដែល «ចូលបក្សណា រលាយបក្សណ្នឹង» ក្នុងនោះមានគណបក្ស ចំនួនបី៖ គណបក្សហ្វុនស៊ីនប៉ិច គណបក្សសិទ្ធិមនុស្ស និងនៅក្នុងពេលនេះ គឺគណបក្សប្រជាជនកម្ពុជា។
ចំពោះការចោទប្រកាន់ របស់លោក ខឹម វាសនា ខាងលើនេះ ត្រូវបានបដិសេធ ដោយលោក ឈឹម ផលវរុណ។ ថ្លែងតាមសារព័ត៌មានក្នុងស្រុកមួយ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជារូបនេះ បានថ្លែងថា លោកបានជាប់ពាក់ព័ន្ធ ក្នុងករណីខាងលើ ដោយមានតួនាទី នៅត្រឹមតែជាទីប្រឹក្សាច្បាប់ នៅតាមវិទ្យុ របស់កសិករ ឌុក មឿង ប៉ុណ្ណោះ។ លោកបញ្ជាក់ថា៖ «លោក ឌុក មឿន គាត់បានទូរស័ព្ទ មកចូលរួមក្នុងកម្មវិធី “បកស្រាយបច្ចុប្បភាពសង្គម របស់វិទ្យាស្ថាន ពលរដ្ឋវិទ្យា” នៅរៀងរាល់ថ្ងៃសុក្រ សៅរ៍ អាទិត្យ ក្នុងកម្មវិធីនេះ មានគេតេចូលគ្រប់គ្នា មិនមែនមានតែលោកមឿន ម្នាក់ទេ។លោកមឿន ក៏បានសួរពីផ្លូវច្បាប់ ពីករណីមានគេឆបោក។»
យ៉ាងណាក៏ដោយ ក៏លោក ខឹម វាសនា មិនបានបង្ហើបឲ្យដឹងថា ថាតើលោក ឈឹម ផលវរុណ បានលូកដៃ និងជាអ្នកនៅពីក្រោយ ពាក្យបណ្ដឹង របស់កសិករ ឌុក មឿង យ៉ាងដូចម្ដេចនោះឡើយ៕
សូមស្ដាប់ការថ្លែង របស់លោក ខឹម វាសនា ដូចតទៅ៖
Tagged as: Local News, Politics
About the Author
Write admin description here..
Get Updates
Subscribe to our e-mail newsletter to receive updates.
Share This Post
Related posts
0 ផ្តល់មតិយោបល់: