Chelsea បង្កើនថ្លៃដើម្បីប្រមាញ់ Rooney មក Stamford Bridge
បញ្ចូលព័ត៌មានដោយ៖Unknown
on Sunday, August 4, 2013
0
ក្លិបតោខៀវ Chelsea ក្រោមការដឹកនាំរបស់លោក Jose Mourinho បានបង្កើនតម្លៃបន្ថែម ដើម្បីនាំខ្សែប្រយុទ្ធ Wayne Rooney មកទឹកដី Stamford Bridge នៅរដូវកាលថ្មីនេះ។
Chelsea ដំបូងឡើយបានឲ្យថ្លៃ ៣០ លានផោនសម្រាប់ Manchester United ក្នុងការលក់ខ្សែប្រយុទ្ធជម្រើសជាតិអង់គ្លេសរូបនេះ ប៉ុន្តែត្រូវបានក្លិបការពារតំណែងជើងឯកនេះច្រានចោល។
តើការប៉ុនប៉ងជាលើកទីពីរ អាចសម្រេចផលជាវិជ្ជមានបានដែរឬយ៉ាងណា?
គួរឲ្យដឹងដែរថា ខ្សែប្រយុទ្ធវ័យ ២៧ ឆ្នាំ Rooney ធ្លាប់មិនសប្បាយចិត្តនិងមានរឿងរកាំរកូសជាច្រើនកាលស្ថិតនៅក្រោមការដឹកនាំរបស់អតីតអ្នកចាត់ការក្លិបលោក Sir Alex Ferguson និងមានព័ត៌មានថាគេក៏ចង់ចាកចេញម្តងរួចមកហើយដែរ។ ប៉ុន្តែពេលនេះ លោក David Moyes អ្នកចាត់ការថ្មីរបស់ Man Utd បានចូលមកជំនួស ហើយតាមព័ត៌មានថាទំនាក់ទំនងរបស់ពួកគេទាំងពីរក៏មានភាពចុះសម្រុងគ្នានោះដែរ។
យ៉ាងណា លោក Mourinho ដែលកំពុងតែពង្រឹងអតីតក្លិបចាស់របស់ខ្លួនឡើងវិញ នឹងមិនបោះបង់ចោលការប្រឹងប្រែងនោះទេ ដរាបណាឱកាសនៅតែមាន ក្នុងគោលដៅដើម្បីដណ្តើមតំណែងជើងឯក EPL និងពានកម្មវិធីដទៃទៀតនៅរដូវកាលថ្មីខាងមុខ។
តើអនាគតរបស់ Rooney នឹងក្លាយជាយ៉ាងណា ប្រសិនបើខ្លាពីរកំពុងតែដណ្តើមគ្នានោះ?
ប្រភពដើម៖ SABAY.COM.KH
Tagged as: កីឡា, ព័ត៌មានជាតិ

Write admin description here..
Get Updates
Subscribe to our e-mail newsletter to receive updates.
Share This Post
Related posts
0 ផ្តល់មតិយោបល់: