គណបក្ស​ខ្មែរ​ឈប់​ក្រ​ប្រកាស​ធ្វើ​កូដកម្ម​អហិង្សា និង​ស្នើ​ឲ្យ​បោះឆ្នោត​ឡើងវិញ

បញ្ចូលព័ត៌មានដោយ៖Unknown on Friday, August 9, 2013 0

គណបក្ស​ខ្មែរ​ឈប់​ក្រ​របស់លោក ក្រវ៉ា​ញ ដា​រ៉​ន បានប្រកាស​ធ្វើ​កូដកម្ម​អហិង្សា​មួយ​ចាប់ពី​ម៉ោង៩ ដល់​ម៉ោង១២ថ្ងៃត្រង់​នា​ថ្ងៃអាទិត្យ ទី១១ ខែសីហា ខាងមុខ ដើម្បី​បដិសេធ​លទ្ធផល​នៃ​ការបោះឆ្នោត ដែល​គណបក្ស​មួយ​នេះ​មើលឃើញថា មាន​ភាពមិនប្រក្រតី​ជាច្រើន និង​ស្នើសុំ​ឲ្យ​មានការ​បោះឆ្នោត​ឡើងវិញ។

យោងតាម​សេចក្តីជូនដំណឹង​របស់​លោ ក្រវ៉ា​ញ ដា​រ៉​ន កាលពី​ថ្ងៃទី៦ ខែសីហា កូដកម្ម​អហិង្សា​នេះ នឹងមាន​ការចូលរួម​ពី​មនុស្ស​ចំនួន៦០០នាក់​ដែលមាន​ពី​ខេត្តកណ្តាល កំពង់ចាម ព្រៃវែង ស្វាយរៀង បន្ទាយមានជ័យ តាកែវ និង​រាជធានី​ភ្នំពេញ។ ប៉ុន្តែ​ទោះបីជា​យ៉ាងណាក៏ដោយ ការស្នើសុំ​នេះ​មិនទាន់​បានទទួល​ការយល់ព្រម​ពីសា​លា​រាជធានី​ភ្នំពេញ​នៅឡើយ​ទេ។

នា​កិច្ចប្រជុំ​មួយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​នៅ​សាលា​រាជធានី​ភ្នំពេញ ក្រោម​អធិបតីភាព​លោក ឃូ​ន ស្រេង អភិបាលរង​រាជធានី​ភ្នំពេញ ក្នុង​ចលនា​កូដកម្ម​ដែលមាន​អ្នកចូលរួម​លើសពី២០០នាក់​នោះ សាលា​រាជធានី​ត្រូវ​ស្នើសុំ​គោលការណ៍​ពី​ក្រសួងមហាផ្ទៃ​ជាមុនសិន។     

លោក ក្រវ៉ា​ញ ដា​រ៉​ន បាន​លើកឡើងថា ការបោះឆ្នោត​ដែល​រៀបចំឡើង​ដោយ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (គ.ជ.ប) បាន​មាន​ឡើង​នូវ​ភាពមិនប្រក្រតី​នៅ​គ្រប់​មណ្ឌល ការិយាល័យ​បោះឆ្នោត​ទូទាំងប្រទេស​ដោយសារ​ក​ង្វះ​ខាត​របស់​មន្ត្រី គ.ជ.ប ដែល​វា​ជាហេតុ​បណ្តាល​ឲ្យ​គ្មាន​តម្លាភាព សេរី និង​យុត្តិធម៌។ 

ប្រធាន​គណបក្ស​ដែលមាន​សញ្ជាតិ​ខ្មែរ-អាមេរិក​រូបនេះ បានកត់សម្គាល់​ពី​ភាពមិនប្រក្រតី​ដ៏​គួរ​ឲ្យ​កត់សម្គាល់​ចំនួន៨ចំណុច ដែល​ភាគច្រើន​បង្កឡើង​ដោយ​គណបក្ស​ប្រជាជន​កម្ពុ​ជានា​អំឡុងពេល​នៃ​ការឃោសនា ដូចជា​ការប្រើប្រាស់​ធន​ធាន​រដ្ឋ បុគ្គលិក​រដ្ឋ ការប្រើប្រាស់​វិធី​ឃោសនា​តាម​រូបភាព កាសែត ទូរទស្សន៍ វិទ្យុ និង​ការចុះ​ដោយផ្ទាល់​តាម​ភូមិ​ជាដើម។ 

ទាក់ទង​នឹង​អំឡុងពេល​នៃ​ការបោះឆ្នោត គណបក្ស​ខ្មែរ​ឈប់​ក្រ​ក៏បាន​រកឃើញ​ករណី​មិន​ប្រក្រតី​ជាច្រើន​ផងដែរជាពិសេស ទាក់ទង​នឹង​ការបន្លំ​សន្លឹកឆ្នោត ការទិញ​ដូរ ឈ្មោះ​ស្ទួន មានឈ្មោះ​តែ​មិនអាច​បោះ​បាន និង​បញ្ហា​ទឹកខ្មៅ។

 លោក ក្រវ៉ា​ញ ដា​រ៉​ន បាន​អំពាវនាវ​ឲ្យ​មាន​ការសើរើ​រៀបចំ គ.ជ.ប សារជាថ្មី  ហើយ​ស្នើសុំ​ឲ្យ​មានការ​បោះឆ្នោត​ឡើងវិញ ក្រោម​ការគ្រប់គ្រង​រប​ស់​អង្គការសហប្រជាជាតិ សហរដ្ឋអាមេរិក សហភាព​អឺរ៉ុប សមាគម​សិក្សា​នយោបាយ​អាស៊ី និង​អន្តរជាតិ រួមទាំង​អង្គការក្រៅរដ្ឋាភិបាល​ជាតិ-អន្តរជាតិ​ផ្សេងទៀត។  

គណបក្ស​ខ្មែរ​ឈប់​ក្រ ត្រូវបាន​គេ​កត់សម្គាល់​នា​អំឡុងពេល​នៃ​ការឃោសនា​ត្រង់​គោលនយោបាយ​មួយ គឺ​ផ្តល់​សេវាកម្ម Wifi ដោយ​សេរី និង​ការនាំយក​អ្នកជំនាញ​ពី​សហរដ្ឋអាមេរិក​មក​ជួយ​អភិវឌ្ឍ​ប្រទេស​កម្ពុជា ប្រសិនបើ​គណបក្ស​មួយ​នេះ​ឈ្នះឆ្នោត៕      


ប្រភពដើម៖ សារព័ត៌មានថ្មីៗ

About the Author

Write admin description here..

Get Updates

Subscribe to our e-mail newsletter to receive updates.

Share This Post

Related posts

0 ផ្តល់មតិយោបល់:

សារព័ត៌មាន និង វិទ្យុជាភាសាខ្មែរ



សារព័ត៌មានវត្តភ្នំ
កាសែតមនសិការខ្មែរ
កាសែតនគរវត្ត
កាសែតដើមអំពិល
កាសែតកោះសន្តិភាព
កាសែតរស្មីកម្ពុជា
កាសែតកម្ពុជាថ្មី
កាសែតភ្នំពេញប៉ុស្តិ៍
គេហទំព័រធិកណូឡូជីធូឌេ
កាសែតកំណើតថ្មី (ព័ត៌មានសម្បូរបែប) ( ទាន់ហេតុការណ៍)
កាសែតដើមត្នោត(ថ្មីៗ)
កាសែតវាលឥន្រ្ទីយ៍
គេហទំព័រសម្រស់វៃឆ្លាត
ដំណឹងយប់ម៉ិញ
គេហទំព័រអង្គរធំមេឌា
កាសែតភ្នំពេញថែមស៍
កាសែតស្នាដៃក្មេងវត្ត
កាសែតខ្មែរអង្គរ
កាសែតភ្នំពេញថ្មី
កាសែតអរិយធម៌
កាសែតមាតុភូមិ
កាសែតខ្មែរស្ថាបនា
គេហទំព័រយល់ព្រម
គេហទំព័រម៉ាយលេខា
គេហទំព័រខ្មែរញ៉ូវអហ្គ
គេហទំព័រគង់ប៊ុនអាង
គេហទំព័រលុកឃីងធូឌេ
សារព័ត៌មានព្រៃនគរ
គេហទំព័រអិចហ្វ្រេសញ៉ូវ
បណ្តាញព័ត៌មានអប្សរា
កាសែតនិស្សិតខ្មែរ
កាសែតអំណាចរាស្រ្ត
វិទ្យុអាស៊ីសេរី
វិទ្យុខ្មែរប៉ុស្តិ៍
វិទ្យុសំបុកឃ្មុំ
វិទ្យុសម្លេងសហរដ្ឋអាមេរិក
វិទ្យុសម្លេងប្រជាធិបតេយ្យ
វិទ្យុបារាំងអន្តរជាតិ
វិទ្យុសម្លេងអូស្រ្តាលី
វិទ្យុខ្មែរពិភពលោក
វិទ្យុខ្មែរកម្ពុជាក្រោម
គេហទំព័រខ្មែរណាវ
គេហទំព័រអាយវ័នសង
ព្រះពុទ្ធសាសនាខ្មែរ
គេហទំព័រខ្មែរស្តេហ្សិន
ប្រជុំរឿងព្រេងខ្មែរ
រឿងកំប្លែងខ្លីៗ
ទស្សនាវដ្តីអីខ្មែរ
សាលារៀនចែករំលែក
សុខភាព
គេហទំព័រសុខភាពកម្ពុជា
ព័ត៌មានសុខភាព
ប្រមូលផ្តុំសៀវភៅខ្មែរ
មជ្ឈមណ្ឌលខេមរសិក្សា
ប្រតិទិនខ្មែរ-ចន្ទគតិ
គេហទំព័រគំនិត
ទស្សនាវដ្តីទូរស័ព្ទដៃ
រៀនដើម្បីខ្មែរ
កម្រងឯកសារច្បាប់

គេហទំព័រ ផ្សព្វផ្សាយលក់និងទិញទំនិញដោយសេរី

back to top