ទុក្ខ​ព្រោះ​ស្រឡាញ់​គេ​តែ​ម្ខាង​

បញ្ចូលព័ត៌មានដោយ៖Unknown on Saturday, August 3, 2013 0

ស្រឡាញ់​គេ​តែ​ម្ខាង​ប្រៀប​បី​ដូច​ជា​ស្រូវ​ក្នុង​ស្រែ​ដែល​ខ្វះ​ទឹក​ ហើយ​ក៏​ស្កក​ទៅ​ដូច្នោះ​ឯង​ ។ ចិត្ត​មនុស្ស​យើង​ មាន​ការ​ស្រឡាញ់​ច្រើន​ជា​ង​ស្អប់​អាច​និយាយ​បាន​ថា​ ការ​ស្រឡាញ់​នោះ​កើត​ឡើង​ក្នុង​ចិត្ត​មនុស្ស​បាន​ងាយ​ណាស់​ ពេល​ខ្លះ​គ្រាន់​តែ​ឃើញ​មុខ​នៅ​មិន​ទាន់​បាន​និយាយ​គ្នា​ផង​ ចិត្ត​ក៏​ចាប់​យក​វឹប កើត​ការ​ស្រឡាញ់​គេ​ភ្លាម​ទៅ​ហើយ​ ។ ព្រោះ​តែ​សេច​ក្តី​ស្រឡាញ់​វា​កើត​ងាយ​ពេក​ អ៊ីចឹង​ទៅ​ ទើប​ពេល​ខ្លះ​នោះ​ ភាព​លំបាក​លំបិន​ក៏​រមែង​តាម​មក​ដូច​ជា​ការ​ទៅ​ស្រឡាញ់​គេ​ទាំង​ដែល​គេ​មិន​ចូល​ចិត្ត​ខ្លួន​ឯង​ម្ល៉ោះ​ហើយ​ សេច​ក្តី​ស្រឡាញ់​វា​ទាម​ទារ​ចង់​បាន​ឲ្យ​នៅ​ជិត​ ចង់​ជួប​ ចង់​និយាយ​ ចង់​បាន​ចិត្ត​ ចង់​បាន​បេះ​ដូង​ ។ល។​ ចំណែក​អ្នក​ដែល​មិន​ស្រឡាញ់​តប​នោះ​ ត្រូវ​ព្យាយាម​គេច​ ឬ​ត្រូវ​លំបាក​ក្នុង​ការ​ដោះ​ស្រាយ​ ដោយ​ប្រ​ការ​ផ្សេង​ៗ​ ។ អ្នក​ស្រឡាញ់​បាន​ទូរ​ស័ព្ទ​ទៅ​រក​គេ​ ដោយ​សង្ឃឹម​ខ្លះ​ៗ​ថា​នឹង​បាន​ជជែក​គ្នា​ ដើម្បី​បន្ថយ​ការ​នឹក.. ម្ខាង​ទៀត​គេ​ថា​គេ​រវល់​ណាស់ មិន​ទំនេរ​ឡើយ​ មាន​ការ​ធ្វើ​យ៉ាង​នេះ​យ៉ាង​នោះ​មួយ​ ពេល​ខ្លះ​គេ​មិន​ទាំង​ទទួល​នូវ​ទូរ​ស័ព្ទ​ផង ។ ខំ​សរ​សេរ​សំបុត្រ​ទៅ​រក​គេ​ រៀប​រាប់​ពី​ទឹក​ចិត្ត​ស្រឡាញ់​ចិត្ត​នឹក​.. ក៏​ឥត​ប្រយោជន៍​​ប្រៀប​ដូច​តែ​ទូរ​ស័ព្ទ​ដែរ​ ។​ អ្នក​ដែល​វង្វេង​ស្រឡាញ់​គេតែ​ម្ខាង​ ត្រូវ​ខូច​ចិត្ត​ផង​ ខក​ចិត្ត​ផង​.. មាន​អា​ការ​ដូច​ត្រូវ​គេ​ចាប់​ជើង​ទាំង​ពីគួប​គ្នា​ឡើង​លើ​ ហើយ​បុក​ក្បាល​ទៅ​នឹង​ដី​ដូច្នោះ​ឯង​ មាន​សភាព​គួរ​ឲ្យ​អា​ណិត​ណាស់​ ។ បុគ្គល​ដែល​ធ្លាក់​ចូលទៅ​ក្នុង​សភាព​បែប​នេះ​ ត្រូវ​ពិ​ចារណា​សា​ជា​ថ្មី​ឲ្យ​បាន​ល្អ​ មាន​សតិ​សម្ប​ជញ្ញៈ​ឡើង​ទើប​បាន​មិន​ខូច​ខ្លួន​រហូត​រើ​ខ្លួន​មិន​រួច​នោះ​ ។ ស្រឡាញ់​គេ​ តែ​គេ​មិន​ស្រឡាញ់​តប​វិញ​នោះ​ វា​ទុក្ខ​​ស្រេច​ទៅ​ហើយ​ ដូច្នេះ​ត្រូវ​កុំ​បន្ថែម​ទុក្ខ​ដោយ​វិធី​ល្ងង់​ខ្លៅ​ផ្សេង​ត​ទៅ​ទៀត​ គឺ​កុំ​បោះ​បង់​ខ្លួន​ឯង​ចោល​ កុំ​បៀត​បៀន​ខ្លួន​ឯង​ និង​កុំ​បៀតបៀន​អ្នក​ដទៃ​ ។ ព្យា​យាម​ធ្វើ​ខ្លួន​ឲ្យ​បាន​ល្អ​ ធ្វើ​ឲ្យ​គេ​ឃើញ​ថា​ខ្លួន​ក៏​មាន​នូវ​គុណ​តម្លៃ​ដែរ​ ។ សេច​ក្តី​ល្អ​អាច​ឈ្នះ​ចិត្ត​របស់​គេ​បាន​ក្នុង​ថ្ងៃ​ណា​មួយ​ ឬ​ថា​ បើ​មិន​បាន​ទទួល​ការ​ស្រឡាញ់​តប​អំពី​គេ​វិញ​ដោយ​ពិត​ៗ​នោះ ក៏​ត្រូវ​គិត​ថា​ មិន​មែន​ជា​គូ​នឹង​គ្នា​អ៊ី​ចឹង​ទៅ មាន​ចាំ​បាច់​ត្រូវ​ទៅ​វង្វេង​ស្រឡាញ់​អ្នក​ដែល​គេ​មិន​ស្រឡាញ់​យើង​នោះ​ធ្វើ​អ្វី​ គួរ​តែ​ស្រឡាញ់​អ្នក​ណា​ដែល​គេ​ស្រឡាញ់​យើង​ដែរ​ វា​ល្អ​ជាង ។ ការ​រាប់​អាន​និង​ចូល​កាន់​សាសនា​ គឺ​នៅ​លើ​ជំនឿ​ ឯ​ចំណែក​រឿង​ស្នេហា​ស្រី​ប្រុស​យក​គ្នា​ជា​គូ​គ្រង​ គឺ​នៅ​លើ​ឧ​ប​និស្ស័យ​ ទាំង​ពី​រ​ផ្នែក​នេះ​គឺ​មិន​អាច​បង្ខំ​បាន​ឡើយ ។ ដក​ស្រង់​ចេញ​ពី​សៀវភៅ " បទ​ពិចារណា " រៀប​រៀង​ដោយ​លោកគ្រូ​អគ្គ​បណ្ឌិត​ ប៊ុត-សាវង្ស ។
ប្រភពដើម៖ 5000-Years

About the Author

Write admin description here..

Get Updates

Subscribe to our e-mail newsletter to receive updates.

Share This Post

Related posts

0 ផ្តល់មតិយោបល់:

សារព័ត៌មាន និង វិទ្យុជាភាសាខ្មែរ



សារព័ត៌មានវត្តភ្នំ
កាសែតមនសិការខ្មែរ
កាសែតនគរវត្ត
កាសែតដើមអំពិល
កាសែតកោះសន្តិភាព
កាសែតរស្មីកម្ពុជា
កាសែតកម្ពុជាថ្មី
កាសែតភ្នំពេញប៉ុស្តិ៍
គេហទំព័រធិកណូឡូជីធូឌេ
កាសែតកំណើតថ្មី (ព័ត៌មានសម្បូរបែប) ( ទាន់ហេតុការណ៍)
កាសែតដើមត្នោត(ថ្មីៗ)
កាសែតវាលឥន្រ្ទីយ៍
គេហទំព័រសម្រស់វៃឆ្លាត
ដំណឹងយប់ម៉ិញ
គេហទំព័រអង្គរធំមេឌា
កាសែតភ្នំពេញថែមស៍
កាសែតស្នាដៃក្មេងវត្ត
កាសែតខ្មែរអង្គរ
កាសែតភ្នំពេញថ្មី
កាសែតអរិយធម៌
កាសែតមាតុភូមិ
កាសែតខ្មែរស្ថាបនា
គេហទំព័រយល់ព្រម
គេហទំព័រម៉ាយលេខា
គេហទំព័រខ្មែរញ៉ូវអហ្គ
គេហទំព័រគង់ប៊ុនអាង
គេហទំព័រលុកឃីងធូឌេ
សារព័ត៌មានព្រៃនគរ
គេហទំព័រអិចហ្វ្រេសញ៉ូវ
បណ្តាញព័ត៌មានអប្សរា
កាសែតនិស្សិតខ្មែរ
កាសែតអំណាចរាស្រ្ត
វិទ្យុអាស៊ីសេរី
វិទ្យុខ្មែរប៉ុស្តិ៍
វិទ្យុសំបុកឃ្មុំ
វិទ្យុសម្លេងសហរដ្ឋអាមេរិក
វិទ្យុសម្លេងប្រជាធិបតេយ្យ
វិទ្យុបារាំងអន្តរជាតិ
វិទ្យុសម្លេងអូស្រ្តាលី
វិទ្យុខ្មែរពិភពលោក
វិទ្យុខ្មែរកម្ពុជាក្រោម
គេហទំព័រខ្មែរណាវ
គេហទំព័រអាយវ័នសង
ព្រះពុទ្ធសាសនាខ្មែរ
គេហទំព័រខ្មែរស្តេហ្សិន
ប្រជុំរឿងព្រេងខ្មែរ
រឿងកំប្លែងខ្លីៗ
ទស្សនាវដ្តីអីខ្មែរ
សាលារៀនចែករំលែក
សុខភាព
គេហទំព័រសុខភាពកម្ពុជា
ព័ត៌មានសុខភាព
ប្រមូលផ្តុំសៀវភៅខ្មែរ
មជ្ឈមណ្ឌលខេមរសិក្សា
ប្រតិទិនខ្មែរ-ចន្ទគតិ
គេហទំព័រគំនិត
ទស្សនាវដ្តីទូរស័ព្ទដៃ
រៀនដើម្បីខ្មែរ
កម្រងឯកសារច្បាប់

គេហទំព័រ ផ្សព្វផ្សាយលក់និងទិញទំនិញដោយសេរី

back to top