គ.ជ.ប អំពាវសុំឲ្យគណបក្សធំៗវិលចូលតុចរចាបន្តបង្កើតគណៈកម្មការចម្រុះដោះស្រាយវិវាទ
បញ្ចូលព័ត៌មានដោយ៖Unknown
on Friday, August 9, 2013
0
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) អំពាវនាវសុំឲ្យគណបក្សប្រជាជនកម្ពុជានិងគណបក្សសង្គ្រោះជាតិបង្កើតគណៈកម្មការពិសេសមួយដើម្បីត្រួតពិនិត្យនិងផ្ទៀងផ្ទាត់របាយការណ៍អំពីភាព មិនប្រក្រតីក្នុងថ្ងៃបោះឆ្នោតសកលកាលពីចុងខែកក្កដាកន្លងទៅនេះ។
គ.ជ.បនៅថ្ងៃទី៩ខែសីហានេះបានចេញសេចក្ដីអំពាវាសុំឲ្យគណបក្សទាំងពីរចូលរួមប្រជុំឲ្យបានឆាប់រហ័សដើម្បីដោះស្រាយភាពមិនប្រក្រតីដែលគ.ជ.ប បានទទួលបណ្ដឹងចាប់ពីថ្ងៃទី២ដល់ថ្ងៃទី៦ខែសីហានេះ។
លោក ទេព នីថា ជាអគ្គលេខាធិការរបស់គ.ជ.ប បានមានប្រសាសន៍ប្រាប់វិទ្យុអូស្រ្តាលីនៅព្រឹកនេះថា កាលពីថ្ងៃទី៣សីហាកន្លងទៅនេះ គណក្សទាំងពីរបានខកខានមិនបានបើកកិច្ចប្រជុំមួយបានដើម្បីកំណត់អាណត្តិមុខងារនិងភារកិច្ចរបស់គណៈកម្មារពិសេស។ នៅពេលនេះលោកមានប្រសាសន៍ថាគ.ជ.ប សូមឲ្យគណបក្សទាំងបន្តដោះស្រាយបញ្ហាទាំងនោះ។
(សំឡេងលោក ទេព នីថា)
ភ្លាមៗនេះវិទ្យុអូស្រ្តាលីបានព្យាយាមស្វែងសុំប្រតិកម្មពីតំណាងរបស់គណបក្សនយោបាយទាំងពីរ ប៉ុន្តែនៅមិនទាន់អាចមានលទ្ធភាពជួបជាមួយគណបក្សប្រជាជនកម្ពុជាបានទេដោយមិនអាចទាក់ទងលោក ឈាង វុន និងលោក ជៀម យៀប តាមទូរស័ព្ទ។
ចំណែកឯគណបក្សសង្គ្រោះជាតិលោកយឹម សុវណ្ណ ដែលជាអ្នកនាំពាក្យម្នាក់បានថ្លែងប្រាប់វិទ្យុអូស្រ្តាលីតាមទូរស័ព្ទថា គណបក្សរបស់លោកបានទទួលលិខិតអំពាវនាវរបស់គ.ជ.បហើយ ប៉ុន្តែលោកសុំមិនធ្វើអត្ថាធិប្បាយទេនៅម៉ោង១០និង៤០នាទីព្រឹកនេះ ដោយលោកថា សូមទុកឲ្យគណបក្សធ្វើការពិចារណាសិន។
គួររំលឹកកាលពីថ្ងៃទី៣ខែសីហានេះ អង្គប្រជុំលើកទីពីរដើម្បីបង្កើតគណៈកម្មការពិសេសនេះ ត្រូវគណបក្សសង្គ្រោះជាតិមិនចូលរួមប្រជុំាទេដោយបានទាមទារសុំឲ្យមានការចូលរួមការចូលរួមពីតំណាងអង្គការសង្គមស៊ីវិលនិងអង្គការសហប្រជាជាតិ។ ហើយសម្រាប់ពេលនេះក្នុងលិខិត អំពាវនាវរបស់គ.ជ.ប មិនបានរំលឹកទេថានឹងអនុញ្ញាតឲ្យមានការចូលរួមពីភាគីក្រៅអំពីគណបក្សទាំងពីរនោះ។
នៅថ្ងៃទី៩សីហានេះដែរ គ.ជ.ប បានប្រកាសពន្យារពេលក្នុងការប្រកាសលទ្ធផលបណ្ដោះអាសន្នដែលបានគ្រោងទុកថាត្រូវធ្វើឡើងនៅថ្ងៃទី១០ខែសីហា ដោយសារ គ.ជ.ប មិនទាន់បានពិនិត្យចប់សព្វគ្រប់នូវរបាយការណ៍ភាពមិនប្រក្រតីនៅក្នុងការបោះឆ្នោត៕
ប្រភពដើម៖ Radio Australia
Tagged as: នយោបាយ, ព័ត៌មានជាតិ

Write admin description here..
Get Updates
Subscribe to our e-mail newsletter to receive updates.
Share This Post
Related posts
0 ផ្តល់មតិយោបល់: