ទស្សនិកជន​ផ្អើល​ថា តារា​ខ្មែរ​ដើរ​បង្ហាញ​ម៉ូដ អត់​ពាក់​អាវ​វ៉ែនតា

បញ្ចូលព័ត៌មានដោយ៖Unknown on Saturday, August 3, 2013 0

ភ្នំពេញ៖ មានការភ្ញាក់ផ្អើលចេញពី ចំណោមទស្សនិកជនមួយចំនួន នៅក្នុងពិធីតាំង ពិព័រណ៍សម្លៀកបំពាក់ និងគ្រឿងសម្អាង របស់ប្រទេសថៃ ដែលប្រារព្ធធ្វើឡើង នៅបរិវេណផ្សារផារ៉ាហ្គន កាលពីរាត្រីថ្ងៃទី០១ខែសីហា កន្លងទៅនេះថា មានតារាស្រីខ្មែរ ចំនួនពីរនាក់ ស្លៀកពាក់ខោអាវ ដើរបង្ហាញម៉ូដ មិនមានពាក់អាវវ៉ែនតា (អាវទ្រនាប់) ធ្វើឲ្យអ្នកចូលរួមទស្សនា នៅជិតអាចមើលដឹង តាមរយៈសម្លៀកបំពាក់ ដែលមានសាច់ ក្រណាត់ស្ដើងៗ។ មិនតែប៉ុណ្ណោះ សូម្បីតែទឹកមុខរបស់ តារាបង្ហាញម៉ូដ ទាំងពីរដួងនេះ ក៏ហាក់ដូចមាន អារម្មណ៍ភ័យៗ ទឹកមុខឡើងអៀនៗ ខ្លួនឯងផងដែរ ពេលដែលឃើញ ទស្សនិជន ខំប្រឹងសម្លឹងចំដើម ទ្រូងរបស់នាង ស្ទើរមិនដាក់ភ្នែកនោះ។ តារាស្រីខ្មែរដែលដើរ បង្ហាញសម្លៀកបំពាក់ ហើយត្រូវបានទស្សនិជន ដែលចូលរួមទស្សនា នាំគ្នាចោទថា មិនមានពាក់អាវទ្រនាប់ ធ្វើមើលតែតារា បង្ហាញម៉ូដពួកអឺរ៉ុបនេះ គឺកញ្ញា លីឡា និងកញ្ញា មាន សូនីតា តែម្ដង។ ប៉ុន្តែពាក់ព័ន្ធករណីនេះ គេនៅមិនទាន់ ដឹងច្បាស់ថា ជារឿងពិត ឬក៏មានអ្វីផ្សេងបិទបាំង ទៅតាមលក្ខណៈ បច្ចេកទេស ក្នុងការស្លៀកពាក់ ដើរបង្ហាញម៉ូដនោះទេ ខណៈដែលអ្នករៀបចំ កម្មវិធីដើរបង្ហាញម៉ូដ គឺ សែនឌី ដើមអំពិលមិនអាច ទាក់ទងសុំការ បំភ្លឺបានទេ។ ចំណែកសាមីខ្លួនផ្ទាល់ គឺកញ្ញាទាំងពីរ បានធ្វើការអះអាងថា ការដើរបង្ហាញម៉ូដ នៅយប់នោះ(ថ្ងៃទី០១ខែសីហា) ពួកនាងៗ សុទ្ធតែពាក់អាវ ក្នុងទាំងអស់ មិនដូចទស្សនិជន សន្និដ្ឋាននោះទេ។ ទស្សនិកជន ដែលបានទៅ ទស្សនាផ្ទាល់ ក្នុងកម្មវិធីនេះ បានសម្ដែងអារម្មណ៍ ភ្ញាក់ផ្អើលយ៉ាងខ្លាំង និងភ័យបុកពោះ ជំនួសអ្នកទាំងពីរ ដោយបានឃើញកញ្ញា លីឡា ដែលទស្សនិកជនស្គាល់ថា ជាតារាសម្ដែង និងបង្ហាញម៉ូដ សិចស៊ីសាច់សខ្ចី ក្នុងវគ្គទី១ នាងបានឡើងលើវេទិកា ដើរបង្ហាញម៉ូដ នូវឈុតសម្លៀក បំពាក់បែបយុវវ័យ អាវពណ៌ស សំពត់ខ្លីពណ៌ខ្មៅ ហើយមានគ្រង អាវធំពីលើស្មា មើលទៅស្រស់ស្អាត គួរជាទីគយគន់។ តែអ្វីដែលអ្នកទស្សនា ផ្ទាល់ភ្ញាក់ផ្អើលនោះ គឺនៅឈុតទី២ នាងបានស្លៀកពាក់នូវរ៉ូប សាច់ក្រណាត់ បែបជាសំឡី មានរំយោលរញ៉េរញ៉ៃ និងបញ្ចេញសាច់ខ្នង សាច់ក្បាលពោះ ដែលអាចមើលឃើញ ទ្រង់ទ្រាយសុដន់ដ៏ សមូលក្បំទាំង គូរបស់នាង ច្បាស់ក្រឡែត..!។ ពេលនោះទឹកមុខរបស់ លីឡា ហាក់បង្កប់នូវ ភាពភិតភ័យ តែនាងនៅខំប្រឹងទប់អារម្មណ៍ មិនឲ្យភាពភ័យស្លន់ស្លោ មកបង្អាក់សកម្មភាព នៅលើឆាកបានឡើយ ព្រោះមានទស្សនិកជន ច្រើននាក់ណាស់ តាមសម្លឹងនាង មិនដាក់ភ្នែក អមទៅដោយ ការហ៊ោកញ្ជ្រៀវ ទ្រហឹងអឹងកង តាមចង្វាក់ភ្លេង ។ ដោយឡែកសម្រាប់ ស្រីស្រស់ទងវង ដែលជាតារាសម្ដែងល្បីឈ្មោះ និងជាតួឯកក្នុងរឿង"នាយឡប់ជំពប់ស្នេហ៍" កញ្ញា មាន សូនីតា ឯណេះវិញ ក៏ភ័យស្លន់ស្លោ មិនចាញ់កញ្ញា លីឡា ប៉ុន្មានដែរ ។ នៅឈុតទី១ សូនីតា បានឡើងបង្ហាញរាង ដោយស្លៀកខោខូវ ប៊យពណ៌ផ្ទៃមេឃ អាវសាច់ក្រណាត់ ស្ដើងវាលក្លៀក មើលឆ្លុះឃើញសាច់សខ្ចី ស្រស់ស្អាតតាមបែប យុវវ័យសម័យថ្មី ។ តែចូលមកដល់ឈុតទី២ គេឃើញនាង ស្លៀករ៉ូបពណ៌ស អត់ដៃវាលខ្នង ដែលឈុតនេះហើយ ធ្វើឲ្យនាងភ័យ បុកពោះភិបៗ ដោយសារតែពេលវេលាខ្លី ធ្វើឲ្យនាងស្លៀកពាក់ មិនត្រឹមត្រូវតាម បច្ចេកទេស តម្រូវឲ្យនាងយកដៃ ទប់ផ្នែកខាងក្រោមសុដន់ ជាប់រហូត ព្រោះខ្លាចរបូតរ៉ូប ធ្លាក់មកក្រោម នាំឲ្យខ្មាសគេ។ បើក្រឡេកទៅមើល ទឹកមុខរបស់ មាន សូនីតា វិញ នាងហាក់បង្កប់ នូវក្ដីភ័យព្រួយ ខ្លាចកើតហេតុការណ៍ អាក្រក់ណាមួយ ចំពោះនាង ព្រោះក្នុងការ បង្ហាញម៉ូដនេះ ឈុតដែលនាង កំពុងស្លៀក មានលក្ខណៈងាយស្រួល ក្នុងការរបូតធ្លាក់ ជាហេតុធ្វើឲ្យនាង មានក្ដីបារម្ភយ៉ាងខ្លាំង ។ យ៉ាងណាមិញ ការបង្ហាញម៉ូដ សម្លៀកបំពាក់ និងពិព័រណ៌គ្រឿងសម្អាង បានបញ្ចប់ទៅ ដោយភាពជោគជ័យ ប៉ុន្តែសម្រាប់តារា ទាំងពីរដួងនេះវិញ ក៏យកដៃគួកទ្រួង ដកដង្ហើមធំស្លុត អារម្មណ៍មិនស្ទើរទេ ព្រោះអ្នករៀបចំកម្មវិធី មិនបានផ្ដល់ឱកាស ឬពេលវេលា សមរម្យណាមួយ ឲ្យអ្នកបង្ហាញម៉ូដទាំងអស់ មានពេល វេលាគ្រប់គ្រាន់ ក្នុងការផ្លាស់ប្ដូរ សម្លៀកបំពាក់ និងស្លៀកបង្ហាញឲ្យ ត្រឹមត្រូវតាម បច្ចេកទេសឡើយ ខណៈកញ្ញា លីឡា ត្រូវបានអ្នកទស្សនាផ្ទាល់ ជាពិសេសបុរសៗ បានដឹងថា នាងមិនបាន ពាក់អាវក្នុងនោះទេ ។ ឯកញ្ញា មាន សូនីតា ក៏ប្រហែលជា មិនខុសគ្នាប៉ុន្មានដែរ ។ ពាក់ព័ន្ធនឹងបញ្ហានេះ កញ្ញា លីឡា បាននិយាយថា "អាវក្នុងបានពាក់ធម្មតា តែជាអាវពណ៌សាច់ ហើយមុននឹងស្លៀករ៉ូប គេមានជាស្បៃពណ៌ សាច់ពាក់ខាងលើ មួយជាន់ទៀត ហើយខ្ញុំត្រូវស្លៀករ៉ូបហ្នឹង...។ ឈុតនេះបើ គេមើលពីចម្ងាយ គេអាចគិតថា មិនពាក់អាវក្នុងទេ តែការពិតពាក់ត្រឹមត្រូវតើ។ ម្យ៉ាងការដើរម៉ូដនេះ មិនប្រញ៉េបប្រញ៉ាប់ពេក រហូតដល់ថ្នាក់ភ្លេច ពាក់អាវក្នុងនោះទេ "។ ដោយឡែក កញ្ញា មាន សូនីតា បាននិយាយថា " នាងទទួលស្គាល់ថា ឈុតដែលនាង ស្លៀកដើរម៉ូដនោះ មានលក្ខណៈធូរលុង ព្រោះនាងមិនបានទៅ លសាកមើលជាមុនទេ ទើបពេលឡើងឆាក ស្លៀកភ្លាមៗធ្វើឲ្យ នាងត្រូវដើររបៀបទប់ៗ កុំឲ្យរបូត តែប៉ុណ្ណោះ។ ឯពេលវេលាវិញគឺធម្មតា មិនប្រថុចញ៉ុចពេកទេ ...!" ៕






ប្រភពដើម៖ DAP-NEWS

About the Author

Write admin description here..

Get Updates

Subscribe to our e-mail newsletter to receive updates.

Share This Post

Related posts

  1. បេ​ក្ខ​​នារី​​បវរ​កញ្ញា​​​​​វៀត​ណាម ជា​​កូន​កាត់​​ខ្មែរ​​និង​​មាន​​ទម្លាប់ ហូប​អា​ហារ​​បួស​​តាំង​ពី​​វ័យ ១៣ឆ្នាំ​
  2. ពីង​ពីង ត្រូវ​បងធម៌ ឈិន ឡុង ជូន​កាដូ​យ៉ាង​ពិសេស​
  3. លោក Jackie Chan (ឈិន ឡុង) ស្លាប់ហើយ..? (មានវីដេអូ)
  4. ស្រី​ស្អាត​​ស្លៀក​ពាក់​លេង​ស្តាយ​ តោះ!​រក​ចំណុច​ពិសេស​នៃ​ស្តាយ
  5. Gotze wonder goal crowns Germany champions
  6. Germany became the first nation to reach four consecutive World Cup semi-finals as Mats Hummels' early header proved enough to see them past France at the Maracana.
  7. FIFA World Cup, Highlights: France Down Nigeria 2-0 to Advance to Quarters
  8. Chelsea បង្កើន​​ថ្លៃ​ដើម្បី​ប្រមាញ់ Rooney មក Stamford Bridge
  9. ទស្សនិកជន​ផ្អើល​ថា តារា​ខ្មែរ​ដើរ​បង្ហាញ​ម៉ូដ អត់​ពាក់​អាវ​វ៉ែនតា
  10. ពែ​កមី និង​ខ្ញុង ឈប់​ខ្ទប់​ព័ត៌មាន​រឿង​ទំនាក់ទំនង​ស្នេហា​​
  11. ស្អាត និង​សិចស៊ី​ប៉ុណ្ណឹង​ម៉េច​ដែរ?
  12. ឧទ្យាន​រូបចម្លាក់​​ធ្វើ​ពី​រុក្ខជាតិ​ដ៏​ឥត​ខ្ចោះ​នៅ​កាណាដា​
  13. ស្រ្តីវ័យក្មេងម្នាក់ ចូលច្រឡំបន្ទប់គេង ត្រូវបុរសម្ចាស់ បន្ទប់ចាត់ការមួយយប់ទល់ភ្លឺ

0 ផ្តល់មតិយោបល់:

សារព័ត៌មាន និង វិទ្យុជាភាសាខ្មែរ



សារព័ត៌មានវត្តភ្នំ
កាសែតមនសិការខ្មែរ
កាសែតនគរវត្ត
កាសែតដើមអំពិល
កាសែតកោះសន្តិភាព
កាសែតរស្មីកម្ពុជា
កាសែតកម្ពុជាថ្មី
កាសែតភ្នំពេញប៉ុស្តិ៍
គេហទំព័រធិកណូឡូជីធូឌេ
កាសែតកំណើតថ្មី (ព័ត៌មានសម្បូរបែប) ( ទាន់ហេតុការណ៍)
កាសែតដើមត្នោត(ថ្មីៗ)
កាសែតវាលឥន្រ្ទីយ៍
គេហទំព័រសម្រស់វៃឆ្លាត
ដំណឹងយប់ម៉ិញ
គេហទំព័រអង្គរធំមេឌា
កាសែតភ្នំពេញថែមស៍
កាសែតស្នាដៃក្មេងវត្ត
កាសែតខ្មែរអង្គរ
កាសែតភ្នំពេញថ្មី
កាសែតអរិយធម៌
កាសែតមាតុភូមិ
កាសែតខ្មែរស្ថាបនា
គេហទំព័រយល់ព្រម
គេហទំព័រម៉ាយលេខា
គេហទំព័រខ្មែរញ៉ូវអហ្គ
គេហទំព័រគង់ប៊ុនអាង
គេហទំព័រលុកឃីងធូឌេ
សារព័ត៌មានព្រៃនគរ
គេហទំព័រអិចហ្វ្រេសញ៉ូវ
បណ្តាញព័ត៌មានអប្សរា
កាសែតនិស្សិតខ្មែរ
កាសែតអំណាចរាស្រ្ត
វិទ្យុអាស៊ីសេរី
វិទ្យុខ្មែរប៉ុស្តិ៍
វិទ្យុសំបុកឃ្មុំ
វិទ្យុសម្លេងសហរដ្ឋអាមេរិក
វិទ្យុសម្លេងប្រជាធិបតេយ្យ
វិទ្យុបារាំងអន្តរជាតិ
វិទ្យុសម្លេងអូស្រ្តាលី
វិទ្យុខ្មែរពិភពលោក
វិទ្យុខ្មែរកម្ពុជាក្រោម
គេហទំព័រខ្មែរណាវ
គេហទំព័រអាយវ័នសង
ព្រះពុទ្ធសាសនាខ្មែរ
គេហទំព័រខ្មែរស្តេហ្សិន
ប្រជុំរឿងព្រេងខ្មែរ
រឿងកំប្លែងខ្លីៗ
ទស្សនាវដ្តីអីខ្មែរ
សាលារៀនចែករំលែក
សុខភាព
គេហទំព័រសុខភាពកម្ពុជា
ព័ត៌មានសុខភាព
ប្រមូលផ្តុំសៀវភៅខ្មែរ
មជ្ឈមណ្ឌលខេមរសិក្សា
ប្រតិទិនខ្មែរ-ចន្ទគតិ
គេហទំព័រគំនិត
ទស្សនាវដ្តីទូរស័ព្ទដៃ
រៀនដើម្បីខ្មែរ
កម្រងឯកសារច្បាប់

គេហទំព័រ ផ្សព្វផ្សាយលក់និងទិញទំនិញដោយសេរី