ឈិនឡុងទម្លាយប្រវត្តិធ្លាប់ថតរឿងកុនសិច (វីដេអូ)
បញ្ចូលព័ត៌មានដោយ៖Unknown
on Tuesday, August 6, 2013
0
តារាសម្ដែងល្បីឈ្មោះ Jackie Chan ( ឈិនឡុង ) ជាញឹកញាប់តែងតែអួតអាងថា ខ្លួនជាតួសម្ដែងភាពយន្ត មិនថតរឿងសិច មិន បង្កើតអំពើហិង្សា ប៉ុន្តែគាត់បានសារភាពថា គាត់ធ្លាប់សម្ដែងរឿងមួយមានឈុតឆាក សិច កាលពី ៣២ឆ្នាំមុន។
កាលពីឆ្នាំ១៩៧៥ ភាពយន្តរឿង All in the Family ជារៀងបែបកំប្លែង និងមានឈុតឆាកក្ដៅសាច់ សម្ដែងដោយបុរសវ័យក្មេង ឈិនឡុង តែម្ដង។ លោកបានទទួលស្គាល់ថា ក្នុងរឿងនោះ គាត់ដើរតួជាបុរសក្រីក្រ ត្រូវស្ត្រីមានគ្រួសារម្នាក់លួងលោម ហើយភាគី ទាំង២ បានមានសេ្នហាលួចលាក់ជាមួយគ្នា។
ឆ្លើយហ្នឹងសំនួរទាក់ទងឈុតឆាកក្ដៅសាច់ លោក ឈិនឡុង បានថ្លែងថា «ខ្ញុំត្រូវការលុយ ព្រោះពេលនោះទើបតែចូលអាជីពសិល្បៈ ជីវភាពលំបាក គេអញ្ជើញខ្ញុំក៏សម្ដែងទៅ»។ លោកបានសម្ដែងអារម្មណ៍ថា តួអង្គស្រាតនោះមិនត្រឹមតែដើរតួ ជំនួសតួឯក ក្នុងឈុត វាយប្រហារ ឈុតគ្រោះថ្នាក់ ប៉ុណ្ណោះទេ ថែមទាំងចូលសម្ដែងក្នុងឈុតលួចប្លន់ ឈុតឡើងលើគ្រែស្រីបន… ប៉ុន្តែដោយសារការថត ឆ្ងាយ ដូច្នេះទស្សនិកជនមិនអាចមើលឃើញច្បាស់មុខ នោះទេ៕
Tagged as: ព័ត៌មានអន្តរជាតិ, សិល្បៈ

Write admin description here..
Get Updates
Subscribe to our e-mail newsletter to receive updates.
Share This Post
Related posts
0 ផ្តល់មតិយោបល់: