គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យធ្វើយុទ្ធនាការបោះឆ្នោត
បញ្ចូលព័ត៌មានដោយ៖Unknown
on Monday, August 5, 2013
0
យុទ្ធនាការបោះឆ្នោតជ្រើសរើសសមាជិកសភាឆ្នាំ២០១៣នេះបានចាប់ផ្តើមនៅថ្ងៃព្រហស្បតិ៍
នៅពេលគណបក្សនយោបាយឃោនារកសំឡេងឆ្នោតពីអ្នកបោះឆ្នោតប្រមាណ៩លាននាក់។ យុទ្ធនាការគណបក្សប្រជាជនកម្ពុជាមានអ្នកគាំទ្រចូលរួមប្រហែលមួយម៉ឺននាក់ ធ្វើយុទ្ធការចេញពីភ្នំពេញហើយបំបែកទៅតាមខេត្ត។ គណបក្សសង្គ្រោះជាតិធ្វើយុទ្ធនាការនៅក្រុងតាខ្មៅ ខេត្តកណ្តាល ជិតគេហដ្ឋានរបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែន។ សម្រាប់គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យមានអ្នកគាំទ្រប្រហែលមួយពាន់នាក់ដែលភាគច្រើនជាយុវជន។ ការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រនេះនឹងធ្វើឡើងនៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៣ ក្រោយពីយុទ្ធនាការរយៈពេល១ខែដែលចាប់ផ្តើមនៅថ្ងៃព្រហស្បតិ៍នេះ។ លោកឃួន ធារារាយការណ៍ពីភ្នំពេញ៕
ប្រភពដើម៖ Khmer.VOANEWS
Tagged as: នយោបាយ, ព័ត៌មានជាតិ

Write admin description here..
Get Updates
Subscribe to our e-mail newsletter to receive updates.
Share This Post
Related posts
0 ផ្តល់មតិយោបល់: