មានផលប្រយោជន៍ ៦យ៉ាង ដែលស្ត្រី​គិតពី​រឿង​រួម​រ័ក្ស ញឹកញាប់​ជាង​បុរស

បញ្ចូលព័ត៌មានដោយ៖Unknown on Wednesday, August 21, 2013 0

សុខភាព ៖ បុរស​និយាយ និង​គិត​ច្រើន​ពី​រឿង​ភេទ​សម្ព័ន្ធ រីឯ​ស្ត្រី​វិញ មាន​ចំណង់​រួម​រ័ក្ស ជា​ញឹកញាប់​។ បុរស​ជា​អ្នក​គិត រឺ​ស្ត្រី​ជា​អ្នកមាន​ចំណង់​។ តាំងពីដើម​រៀងមក គេ​ឃើញ​បុរស​មាន​ចំណង់​រួម​រ័ក្ស ខ្លាំង​ជាង​ស្ត្រី តែ​ បច្ចុប្បន្ននេះ​មាន​ស្ត្រី​បែរ​ជាមាន​ចំណង់​រួម​រ័ក្ស ច្រើនជាង​បុរស​ទៅវិញ​។ ដូចនេះ អ្នកជំនាញ បាន​សិក្សា​ស្វែងយល់​ពី​ហេតុផល​ដែលថា ស្ត្រី​គិតពី​រឿង​រួម​រ័ក្ស​ញឹកញាប់​ខ្លាំង ដូចតទៅ ៖

ការរួម​រ័ក្ស​ធ្វើឱ្យ​សុខ​ស្រួល​
​ក្នុងចំណោម​ហេតុផល​ទាំងអស់​ទាក់ទង​នឹង​សិច មានតែ​ភាពស្រណុកសុខស្រួល​ទេ ដែល​សំខាន់​ជាងគេ​ទាំងអស់​។ ការរួម​រ័ក្ស​ដ៏​ត្រឹមត្រូវ គឺជា​ការបំពេញ​តម្រូវកា​រ​ផ្នែក​រូប​កាយ ហើយ​នេះ​គឺជា​រឿង​ធម្មតា​ទេ សម្រាប់​អ្នក​ធ្លាប់​រួម​រ័ក្ស​។ សិច គឺជា​តម្រូវ​ការសំខាន់​បំផុត សម្រាប់​មនុស្ស​ម្នាក់ៗ​។ អ្នកជំនាញ នៅតែ​ទទួល​បានការ​ត្អូញត្អែរ​ជាច្រើន ពី​ស្ដ្រី​មួយចំនួន​ថា ដៃគូ​ខ្លួន មិនអាច​បំពេញ​ចំណង់​កាមគុណ​ដល់​ខ្លួន បាន​គ្រប់គ្រាន់​ឡើយ​។​

ការរួម​រ័ក្ស​ធ្វើឱ្យមាន​អារម្មណ៍​វិជ្ជមាន    
​ជាការ​ពិត ការរួម​រ័ក្ស​ដ៏​ត្រឹមត្រូវ​មានន័យថា អ្នក​កំពុង​រីករាយ​នឹង​ការរួម​រ័ក្ស និង​ទទួលបាន​ភាពស្រណុកសុខស្រួល​រៀងៗ​ខ្លួន​។ ការរួម​រ័ក្ស ធ្វើឱ្យ​ស្ដ្រី​មាន​អារម្មណ៍ល្អ​ចំពោះ​ខ្លួនឯង ថែមទាំង​បន្ថែម​ការឱ្យ​តម្លៃ​ចំពោះ​ខ្លួនឯង​ទៀតផង​។ លើសពីនេះ សិច​មាន​អានុភាព​អាច​ព្យាបាល​អាការរោគ​មួយចំនួន បាន​ផងដែរ​។ ការរួម​រ័ក្ស ធ្វើឱ្យមាន​អារម្មណ៍​វិជ្ជមាន និង​ធ្វើឱ្យ​កាន់​តែមាន​ទំនុក​ចិ​ត្ដ​បន្ថែមទៀត​សម្រាប់​ស្ដ្រី​។ នៅពេល​ស្ដ្រី​ឃើញ​ដៃគូ​បុរស ងប់​ង​ល់​នឹង​ការរួម​រ័ក្ស​ជាមួយ​ខ្លួន សរសើរ​រូប​កាយ​នាង និង​ទង្វើ​សកម្មភាព​រឿង​គ្រែ​ខ្នើយ វា​ធ្វើឱ្យ​នាង​មាន​អារម្មណ៍ល្អ​ច្រើន ចំពោះ​ខ្លួនឯង​។​

​ការរួម​រ័ក្ស​ធ្វើឱ្យ​កាន់​តែមាន​ភាពស្និទ្ធស្នាល​ជាមួយ​បុរស​
​រាងកាយ​ដែល​ក្ដៅ​រោលរាល​ខ្លាំង បញ្ចេញ​សារធាតុ​អ័រម៉ូន Oxytocin ដែល​គេ​ស្គាល់​ថា ជា​អ័រម៉ូន​បញ្ចេញ​មក​ក្នុង​រួម​កាយ តាមរយៈ​ការរួម​រ័ក្ស​។ ការរួម​ភេទ គឺជា​គ្រឿងផ្សំ​ដ៏​សំខាន់ សម្រាប់​ធ្វើឱ្យ​ទំនាក់ទំនង​ស្នេហា មាន​ភាពជា​ប់លាប់ ហើយ​វា​ក៏​ជួយ​ធ្វើឱ្យ​ដៃគូ​ស្នេហា អាច​រក្សាបាន​ទំនាក់ទំនង​នឹង​គ្នា រឹងមាំ​ទៀតផង​។ ហេតុដូច្នេះ គេ​អាច​និយាយបានថា ស្ដ្រី​រួម​រ័ក្ស​ជាមួយ​ដៃគូ​បុរស​កាន់តែ​ច្រើនដង មានន័យថា កាន់តែ​កាត់បន្ថយ​អំពើ​ផិតក្បត់ ទៅ​មាន​ស្រី​ថ្មី​របស់​ភាគី​បុរស បាន​កាន់តែច្រើន​។​

ការរួមរ័ក​ជួយ​បន្ធូរបន្ថយ​អារម្មណ៍​តប់ប្រមល់​
​សិច​មិនមែន​ត្រឹមតែ​ធ្វើឱ្យ​សុខ​ស្រួល​ប៉ុណ្ណោះ​ទេ ប៉ុន្ដែ​ថែមទាំង​ធ្វើឱ្យ​ធូរស្បើយ​ស្ងប់​ក្នុង​អារម្មណ៍​។ ជា​ឧទាហរណ៍ នៅពេល​ស្ដ្រី​មាន​អារម្មណ៍​តប់ប្រមល់​ពេញ​មួយថ្ងៃ នៅ​កន្លែងធ្វើការ ការរួម​រ័ក្ស​ធ្វើឱ្យ​នាង​ធូរស្បើយ​ក្នុង​អារម្មណ៍ និង​បន្ធូរបន្ថយ​អារម្មណ៍ ឱ្យ​ស្រស់ស្រាយ​ឡើងវិញ​។ ដូចគ្នានេះដែរ សិច​ក៏​ជួយ​បន្ធូរបន្ថយ​ផ្លូវ​អារម្មណ៍ តាមរយៈ​ការដក​ដង្ហើមវែងៗ​ញឹកញាប់ និង​ការ​បបោសអង្អែល ហើយ​អ័រម៉ូន​ដែល​បញ្ចេញ អំឡុងពេល​ដល់​ចំណុចកំពូល ធ្វើឱ្យ​ស្ដ្រី​មាន​អារម្មណ៍​ស្ងប់​សុខ​ស្រួល​ជាខ្លាំង​។​

ការរួម​រ័ក្ស​ជា​រូបភាព​នៃ​ការហាត់​ប្រាណ​
​ការរួម​រ័ក្ស​អូសបន្លាយ​ពេល​រយៈពេល​៣០​នាទី អាច​ដុតបំផ្លាញ​បាន​ជាង​៨៥​កាឡូរី​។ យើង​សុទ្ធតែ​បានដឹង​គ្រប់គ្នា​ហើយ​ថា សិច​ជួយ​ដុតបំផ្លាញ​កាឡូរី​។ មាន​ស្ដ្រី​ខ្លះ ចូល​ចិ​ត្ដ​រួម​រ័ក្ស​នៅ​ពីលើ​បុរស ពីព្រោះ​នាង​យល់ថា ខណៈពេល​នៅ​ពីលើ ហាក់បីដូចជា​ការហាត់​ប្រាណ ដោយ​នាង​អាច​គ្រប់គ្រង​ការរួម​រ័ក្ស​បាន និង​មាន​សកម្មភាព​រួមរ័ក​ច្រើន ធ្វើឱ្យ​ដៃគូ​ខ្លួន​រោលរាល លុះ​ក្នុង​កាម​តម្រេក​។​

ការរួមរ័ក្សធ្វើឱ្យ​នឹកឃើញ​កាម​តម្រេក​
​ជួនកាល ស្ដ្រី​មាន​អារម្មណ៍​ចម្លែក ដូចជា មនុស្ស​ចង់​រួមភេទ ពីព្រោះ​នាង​តែងតែ​គិតពី​ដៃគូ​បុរស ដែល​ខ្លួន​បាន​រួមរ័ក​ជាមួយ​កាលពី​ពេលមុន​។ ការ​មាន​អារម្មណ៍​បែបនេះ ធ្វើឱ្យ​នាង​ចងចាំ​នឹកឃើញ​ចង់​រួម​រ័ក្ស​ទៀត​។ ការ​រវើរវាយ​ចង់​រួម​រ័ក្ស​បែបនេះ គឺជា​រឿង​ធម្មតា ប៉ុន្ដែ​វា​ហាក់បីដូចជា​រឿង​ចម្លែក សម្រាប់​បុរស ក្នុង​ការទទួល​យកគំនិត​ដែលថា ស្ដ្រី​មាន​អារម្មណ៍​ចង់​រួម​រ័ក្ស​ច្រើនជាង​បុរស​៕


បញ្ជាក់៖ អត្ថបទដែលបានចុះផ្សាយនេះមិនមែនជាការតែងនិពន្ធដោយ Sampann ITឡើយ ៕


About the Author

Write admin description here..

Get Updates

Subscribe to our e-mail newsletter to receive updates.

Share This Post

Related posts

0 ផ្តល់មតិយោបល់:

សារព័ត៌មាន និង វិទ្យុជាភាសាខ្មែរ



សារព័ត៌មានវត្តភ្នំ
កាសែតមនសិការខ្មែរ
កាសែតនគរវត្ត
កាសែតដើមអំពិល
កាសែតកោះសន្តិភាព
កាសែតរស្មីកម្ពុជា
កាសែតកម្ពុជាថ្មី
កាសែតភ្នំពេញប៉ុស្តិ៍
គេហទំព័រធិកណូឡូជីធូឌេ
កាសែតកំណើតថ្មី (ព័ត៌មានសម្បូរបែប) ( ទាន់ហេតុការណ៍)
កាសែតដើមត្នោត(ថ្មីៗ)
កាសែតវាលឥន្រ្ទីយ៍
គេហទំព័រសម្រស់វៃឆ្លាត
ដំណឹងយប់ម៉ិញ
គេហទំព័រអង្គរធំមេឌា
កាសែតភ្នំពេញថែមស៍
កាសែតស្នាដៃក្មេងវត្ត
កាសែតខ្មែរអង្គរ
កាសែតភ្នំពេញថ្មី
កាសែតអរិយធម៌
កាសែតមាតុភូមិ
កាសែតខ្មែរស្ថាបនា
គេហទំព័រយល់ព្រម
គេហទំព័រម៉ាយលេខា
គេហទំព័រខ្មែរញ៉ូវអហ្គ
គេហទំព័រគង់ប៊ុនអាង
គេហទំព័រលុកឃីងធូឌេ
សារព័ត៌មានព្រៃនគរ
គេហទំព័រអិចហ្វ្រេសញ៉ូវ
បណ្តាញព័ត៌មានអប្សរា
កាសែតនិស្សិតខ្មែរ
កាសែតអំណាចរាស្រ្ត
វិទ្យុអាស៊ីសេរី
វិទ្យុខ្មែរប៉ុស្តិ៍
វិទ្យុសំបុកឃ្មុំ
វិទ្យុសម្លេងសហរដ្ឋអាមេរិក
វិទ្យុសម្លេងប្រជាធិបតេយ្យ
វិទ្យុបារាំងអន្តរជាតិ
វិទ្យុសម្លេងអូស្រ្តាលី
វិទ្យុខ្មែរពិភពលោក
វិទ្យុខ្មែរកម្ពុជាក្រោម
គេហទំព័រខ្មែរណាវ
គេហទំព័រអាយវ័នសង
ព្រះពុទ្ធសាសនាខ្មែរ
គេហទំព័រខ្មែរស្តេហ្សិន
ប្រជុំរឿងព្រេងខ្មែរ
រឿងកំប្លែងខ្លីៗ
ទស្សនាវដ្តីអីខ្មែរ
សាលារៀនចែករំលែក
សុខភាព
គេហទំព័រសុខភាពកម្ពុជា
ព័ត៌មានសុខភាព
ប្រមូលផ្តុំសៀវភៅខ្មែរ
មជ្ឈមណ្ឌលខេមរសិក្សា
ប្រតិទិនខ្មែរ-ចន្ទគតិ
គេហទំព័រគំនិត
ទស្សនាវដ្តីទូរស័ព្ទដៃ
រៀនដើម្បីខ្មែរ
កម្រងឯកសារច្បាប់

គេហទំព័រ ផ្សព្វផ្សាយលក់និងទិញទំនិញដោយសេរី

back to top