តារាស្លៀកសិចស៊ីជ្រុលទទួលរងការរិះគន់ពីបណ្តាញសង្គមហ្វេសប៊ុក
បញ្ចូលព័ត៌មានដោយ៖Unknown
on Tuesday, August 20, 2013
0
ភ្នំពេញៈបន្ទាប់ពី កម្មវិធីអាណាចក្រតារា បានបញ្ចប់កាលពីរាត្រី ថ្ងៃទី១៥ ខែសីហា នៅមជ្ឈមណ្ឌលកោះពេជ្រ មានការរិះគន់ និងមានចំណាប់អារម្មណ៍ផ្សេងៗពីគ្នា។ ការរិះគន់យ៉ាងចាស់ដៃ ទៅលើតារាស្រីៗមួយចំនួនដោយសារពួកគេបានបញ្ចេញដើមទ្រូង ដើម្បីប្រជែង និងបង្អួតពីសម្រស់របស់ខ្លួន។ អាណាចក្រតារាឆ្នាំ២០១៣នេះ ត្រូវមានការនិយាយថា ធ្វើឡើង គឺស្របទៅនឹងកាលៈទេសៈនាពេលបច្នុប្បន្ន ប៉ុន្ដែកម្មវិធីនេះ ត្រូវបានគេរិះគន់ថា ជាកម្មវិធីមួយ បែបជាតារាស្រីៗមួយចំនួនចង់ធ្វើខ្លួនដូចជាតារាបរទេសដោយបញ្ចេញតែ សាច់ភ្លៅ និងដើមទ្រូង បង្អួតទស្សនិកជនទៅវិញ។
តាមរយៈបណ្ដេញសង្គមហ្វ៊េសបុក ពួកគេបានរិះគន់ទៅលើតារាស្រីមួយចំនួនខណៈតារាស្រីៗមួយចំនួន ដែលពួកគេធ្វើការវះកាត់ពង្រីកដើមទ្រូង ដើម្បីឲ្យមើលទៅមានភាពសិចស៊ី និងទាក់ទាញ តែភាពទាក់ទាញនេះបានត្រូវរងការរិះគន់យ៉ាងចាស់ដៃពីសំណាក់អ្នក ដែលគាំទ្រពួកគេ។
សូមរំឭកថា ក្នុងរាត្រីថ្ងៃនោះ ដែលមានអ្នកសិល្បៈចូលរួមយ៉ាងហោចណាស់ជាង ៤០០នាក់ មកជួបជុំគ្នា យ៉ាងច្រើនកុះករ មានអ្នកខ្លះបង្អួតឡានសេរី ទំនើប អ្នកខ្លះទៀត បង្អួតសម្លៀកបំពាក់ គ្រឿងអលង្ការ កាបូបស្ពាយ តែអ្វី ដែលលេចធ្លោជាងគេ គឺគេមើលឃើញថា តារាស្រីមួយចំនួន បានគ្រងសម្លៀកបំពាក់បែបសិចស៊ី ការស្លៀកពាក់បែបលេចលើលេចក្រោមនេះ មិនទាន់នឹងបានប៉ុន្មានផង ស្រាប់តែបណ្តាញទំនាក់ទំនងសង្គម ហ្វេសប៊ុកត្រូវបានអ្នកដែលនិយមប្រើប្រព័ន្ធនេះបានយកមករូបភាពបែប សិចស៊ីនេះពិភាក្សា អ្នកខ្លះទៀតបានប្រើពាក្យមិនសមរម្យតិះដៀលតារាស្រីណា ដែលបង្ហាញភាពសិចស៊ីហួសប្រមាណ។
ភាពសិចស៊ីរបស់តារាសម្តែងរូបនេះក៏ត្រូវបាន ទទួលរងការរិះគន់យ៉ាងចាស់ដៃផងដែរពីមហាជនថា សិចស៊ីហួសហេតុមិនសមភ្នែក បន្ទាប់ពីរូបភាពរបស់នាងត្រូវបានដាក់បង្ហោះនៅក្នុងគណនេយ្យ Facebook របស់នាងរួចមក។ ឈុតក្រហមចាស់ ចំហរល្វែងខាងលើបង្ហាញ សាច់គល់សុដន់សខ្ចីរបស់ ឆយី បន្ទាប់មកបានធ្វើឲ្យមហាជនជាច្រើន រិះគន់ចំៗ ថាសិចស៊ីជ្រុលហួសហេតុ ។
តាមការពិត មិនមែនតែកញ្ញា ឆយី ឯណា ដែលស្លៀកឈុតសិចស៊ីនោះ នៅមានតារា ស្រីៗ ជាច្រើនទៀត ក៏បានបញ្ចេញឈុតប្លែកៗរបស់ខ្លួន បង្ហាញវត្តមាននៅលើកម្រាលព្រំ ក្រហមដែរ តែអ្នកដែលជាមុខសញ្ញារបស់មហាជនបែរជាកញ្ញា ឆយីទៅវិញ ព្រោះនាងបានបង្ហោះរូបភាពសិចស៊ីនោះ នៅលើហ្វេសប៊ុករបស់នាង បន្ទាប់មកក៏មានគេចែករំលែកគ្នាធ្វើឲ្យម្នាក់ៗ មានចំណាប់អារម្មណ៍ តែភាគច្រើនគឺការរិះគន់។

Horng Malyno លើកឡើងថា ភាពល្បើល្បាញមិនមែនសំអាងទៅលើការបង្ហាញដើមទ្រូងឬបញ្ចេញភាពស៊ិចស៊ីនឹងចរិតរលាមនោះទេ , ស្ត្រីខ្មែរពិតគឺមានការខ្មាសអៀន ខ្ញុំសូមអគុណទៅអ្នកដែលបាន commented និយាយពាកមិនល្អដល់គាត់ដើម្បើជាការក្រើនរំលឹកដល់ស្ត្រីខ្មែរផ្សេងទៀតអោយចេះស្រឡាញ់នឹងថែរក្សារពីវប្បធម៌ខ្លូនផងនិងចេះស្គល់ខ្លូនងងជាខ្មែរខ្លះផង។
តាមសម័យបច្ចេកវិទ្យាទំនើប ហ្វេសប៊ុកត្រូវបានប្រើសម្រាប់ផ្សព្វផ្សាយ ព័ត៌មាន ដំណឹង ព្រឹត្តិការណ៍សង្គម មធ្យោបាយឃោសនានានា និងរិះគន់ស្ថាបនាចំពោះភាពអសកម្ម មួយចំនួនផងដែរ ព្រោះលឿន រហ័ស និងទាន់ពេលវេលា។ ដូចនេះ មិនថាអ្នកនយោបាយ អ្នកជំនួញ អាជ្ញាធរមានសមត្ថកិច្ច ឬតារាសិល្បៈទេ បើលេចចេញទង្វើមិនប្រក្រតីចំណុចណា សង្គមហ្វេសប៊ុកនឹងជួយកែតម្រូវហើយ តែសូមអ្នកលេងហ្វេសប៊ុកទាំងឡាយកុំប្រើក្នុងផ្លូវអាក្រក់ ដោយអុជអាល ញុះញង់ នាំជាតិចលាចល ក្រឡាប់ចាក់ សូមនិយាយតែពីការពិត ដោយឈរលើសច្ចភាព និងតម្លៃឧត្តមប្រយោជន៍ជាតិផង…៕
ប្រភពដើម៖ សារព័ត៌មានវាលឥន្រ្ទីយ៍
បញ្ជាក់៖ អត្ថបទដែលបានចុះផ្សាយនេះមិនមែនជាការតែងនិពន្ធដោយ Sampann IT ឡើយ ៕
Tagged as: ព័ត៌មានជាតិ, សិល្បៈ

Write admin description here..
Get Updates
Subscribe to our e-mail newsletter to receive updates.
Share This Post
Related posts
0 ផ្តល់មតិយោបល់: