លោក សម រង្ស៊ី ប្រកាស​ប្រាប់​អ្នក​គាំទ្រ​នៅ​ខេត្ត​កណ្ដាល​ថា​ឈ្នះ​ឆ្នោត

បញ្ចូលព័ត៌មានដោយ៖Unknown on Saturday, August 3, 2013 0

ថ្នាក់​ដឹក​នាំ​គណបក្ស​សង្គ្រោះ​ជាតិ ចាប់​ផ្ដើម​ចុះ​ជួប​ជាមួយ​អ្នក​គាំទ្រ​ជា​លើក​ដំបូង បន្ទាប់​ពី​ថ្ងៃ​បោះ​ឆ្នោត។ ការ​ចុះ​មូលដ្ឋាន​នេះ ធ្វើ​ឡើង​នា​ថ្ងៃ​ទី៣ ខែ​សីហា នៅ​ខេត្ត​កណ្ដាល ដើម្បី​ប្រកាស​ឲ្យ​ប្រជាពលរដ្ឋ​បាន​ដឹង​ពី​លទ្ធផល​បោះ​ឆ្នោត​ដែល​គណបក្ស​សង្គ្រោះ​ជាតិ រក​ឃើញ និង​ថ្លែង​អំណរ​គុណ​ចំពោះ​ម្ចាស់​ឆ្នោត។ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៉ី និង​អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា ថ្លែង​ទៅ​កាន់​ពលរដ្ឋ​នៅ​ស្រុក​កោះធំ និង​ស្រុក​ស្អាង ខេត្ត​កណ្ដាល ថា គណបក្ស​សង្គ្រោះ​ជាតិ ជា​បក្ស​ដែល​ឈ្នះ​ឆ្នោត​នៅ​អាណត្តិ​ទី៥ នេះ។ ហើយ​បក្ស​មួយ​នេះ​ទទួល​បាន​អាសនៈ​សភា​ចំនួន ៦៤​អាសនៈ រីឯ​គណបក្ស​ប្រជាជន​កម្ពុជា ទទួល​បាន​តែ ៥៩​ អាសនៈ​ប៉ុណ្ណោះ។ លោក សម រង្ស៉ី មាន​ប្រសាសន៍​ថា សន្លឹក​ឆ្នោត​ដែល​កើត​គណបក្ស​សង្គ្រោះ​ជាតិ ទទួល​បាន​ជា​ទឹក​ចិត្ត​ដ៏​បរិសុទ្ធ​របស់​ប្រជាពលរដ្ឋ ផ្ទុយ​ពី​សន្លឹក​ឆ្នោត​មួយ​ចំនួន​របស់​បក្ស​កាន់​អំណាច​ដែល​កើត​ចេញ​ពី​ការ​ទិញ​ទឹក​ចិត្ត និង​ការ​គាប​សង្កត់​ជាដើម។ លោក​បន្ត​ថា ភាព​មិន​ប្រក្រតី​ជាច្រើន​ក្នុង​ថ្ងៃ​បោះ​ឆ្នោត ជា​កត្តា​ដែល​នាំ​ឲ្យ​ភាគី​អន្តរជាតិ​មិន​អាច​ទទួល​ស្គាល់​លទ្ធផល​នៃ​ការ​បោះ​ឆ្នោត ដែល​គណបក្ស​កាន់​អំណាច​ប្រកាស​ថា​ឈ្នះ​នោះ​ឡើយ។ លោក សម រង្ស៉ី ក៏​បាន​ថ្លែង​បញ្ជាក់​ឲ្យ​ពលរដ្ឋ​ងើប​តវ៉ា​ចំពោះ​ភាព​អសកម្ម​ថែម​ទៀត​ផង។ ទោះ​ជា​បែប​ណា​ក្តី លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន កាល​ពី​ថ្ងៃ​ទី២ ខែ​សីហា បាន​ព្រមាន​ថា​នឹង​មាន​បញ្ហា​អសន្តិសុខ​សង្គម បើ​សិន​ណា​កើត​មាន​បាតុកម្ម​ប្រឆាំង​នឹង​លទ្ធផល​ឆ្នោត​មែន​នោះ។ លោក​ថែម​ទាំង​បង្ហើប​ថា ក្រុម​បាតុករ​នឹង​ក្លាយ​ជា​អ្នក​រងគ្រោះ បើ​សិន​ណា​កើត​មាន​ក្រុម​បាតុកម្ម​ប្រឆាំង​ប្រឈម​មុខ​ដាក់​គ្នា​ជាមួយ​ក្រុម​បាតុករ​គាំទ្រ​នោះ។ ការ​ប្រឈម​មុខ​ដាក់​គ្នា​រវាង​បាតុកម្ម​គាំទ្រ និង​បាតុកម្ម​ប្រឆាំង​លទ្ធផល​បោះ​ឆ្នោត​នេះ កើត​ឡើង​កាល​ពី​ឆ្នាំ​១៩៩៨ ម្តង​រួច​ហើយ ដែល​កាល​នោះ ភាគី​គណបក្ស​ប្រឆាំង​ដឹក​នាំ​ដោយ លោក សម រង្ស៉ី បាន​ផ្ទុះ​ហិង្សា​ជាមួយ​នឹង​ក្រុម​ជន​ស៊ីវិល មាន​ដំបង​ក្នុង​ដៃ​ដែល​គេ​ជឿ​ថា​ជា​ក្រុម​ចាត់​តាំង​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា។ អំពើ​ហិង្សា​កាល​ណោះ បាន​បង្ក​ឲ្យ​ក្រុម​បាតុករ​រង​របួស​ជាច្រើន​នាក់ និង​អ្នក​ខ្លះ​បាត់​បង់​អាយុ​ជីវិត​ទៀត​ផង។ ទោះ​បែប​ណា​ក្តី មន្ត្រី​បក្ស​សង្គ្រោះ​ជាតិ បញ្ជាក់​ថា គណបក្ស​មិន​ចង់​ឲ្យ​មាន​បាតុកម្ម​ទេ តែ​ស្នើ​ឲ្យ​មាន​ការ​ស៊ើប​អង្កេត​ពី​ភាព​មិន​ប្រក្រតី​ក្នុង​ពេល​បោះ​ឆ្នោត​ឲ្យ​បាន​ច្បាស់​លាស់​ជា​មុន​សិន។ ដំណើរ​ចុះ​សួរ​សុខទុក្ខ​ពលរដ្ឋ​របស់​ថ្នាក់​ដឹក​នាំ​គណបក្ស​សង្គ្រោះ​ជាតិ ធ្វើ​ឡើង​ខុស​ប្លែក​ពី​ដំណើរ​ចុះ​ជួប​ពលរដ្ឋ​របស់ លោក ហ៊ុន សែន។ លោក សម រង្ស៉ី និង លោក កឹម សុខា ត្រូវ​បាន​ទទួល​ការ​ស្វាគមន៍​ពី​សំណាក់​ប្រជាពលរដ្ឋ​រាប់​ពាន់​នាក់ ហើយ​ថ្នាក់​ដឹក​នាំ​គណបក្ស​សង្គ្រោះ​ជាតិ ថ្លែង​សារ​នយោបាយ​ទៅ​កាន់​ពលរដ្ឋ ដូច​ជា​អំឡុង​ពេល​ឃោសនា​បោះ​ឆ្នោត​យ៉ាង​ដូច្នេះ​ដែរ។ ចំណែក លោក ហ៊ុន សែន វិញ បាន​ចុះ​ជួប​កម្មករ​ធ្វើ​ស្ពាន​អាកាស​នៅ​ស្ទឹងមានជ័យ តាម​បែប​ស្ងាត់ស្ងៀម និង​មិន​មាន​ការ​ជូន​ដំណឹង​ទេ រហូត​បង្ក​ឲ្យ​ពលរដ្ឋ​មាន​ការ​ភ័យ​ខ្លាច​ទៀត​ផង។ ប្រជាពលរដ្ឋ​ភ័យ​ខ្លាច ដោយសារ​មាន​កង​ការពារ និង​កង​រាជ​អាវុធហត្ថ​ចុះ​ទៅ​ជាច្រើន ហើយ​បិទ​ផ្លូវ​មិន​ឲ្យ​ធ្វើ​ចរាចរណ៍​ជា​សាធារណៈ ជា​ពិសេស​លោក​ចុះ​ទៅ​តំបន់​ដែល​កើត​មាន​អំពើ​ហិង្សា​ក្នុង​ថ្ងៃ​បោះ​ឆ្នោត ដែល​មាន​ការ​តវ៉ា​របស់​ប្រជាពលរដ្ឋ មាន​ការ​បាញ់​ឡើង​លើ និង​ដុត​ឡាន​កង​រាជ​អាវុធហត្ថ​អស់ ២​គ្រឿង​ទៀត​ផង។ លោក ហ៊ុន សែន ក៏​បាន​ចុះ​ជា​លើក​ទី២ ជួយ​ស្ទូង​ពលរដ្ឋ​នៅ​ខេត្ត​កណ្ដាល ជា​ទី​ដែល​លោក​ឈរ​ឈ្មោះ​ឲ្យ​គេ​បោះ​ឆ្នោត និង​ជា​ទី​ដែល​គណបក្ស​កាន់​អំណាច​ទើប​តែ​ចាញ់​ឆ្នោត​ថ្មីៗ។ លោក​ក៏​បាន​ថ្លែង​សារ​នយោបាយ​មួយ​ចំនួន​ពី​យន្តការ​បង្កើត​រដ្ឋាភិបាល ដំណើរ​ការ​ប្រជុំ​សភា និង​ប្រាប់​ពលរដ្ឋ​ថា​គណបក្ស​កាន់​អំណាច​ឈ្នះ​ឆ្នោត​ជាដើម។ ថ្នាក់​ដឹក​នាំ​គណបក្ស​សង្គ្រោះ​ជាតិ នឹង​ធ្វើ​ដំណើរ​ទៅ​ខេត្ត​កំពង់ចាម នៅ​ថ្ងៃ​ទី៤ ខែ​សីហា ហើយ​បន្ត​ទៅ​ខេត្ត​ព្រៃវែង នៅ​ថ្ងៃ​ទី៥ ខែ​សីហា និង​ដំណើរ​ចុង​ក្រោយ គឺ​ជួប​ពលរដ្ឋ​នៅ​ខេត្ត​កំពង់ស្ពឺ តាកែវ និង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី៦ ខែ​សីហា។ មក​ទល់​ពេល​នេះ មិន​ទាន់​មាន​ការ​ប្រកាស​លទ្ធផល​ការ​បោះ​ឆ្នោត​ជា​ផ្លូវ​ការ​ពី​សំណាក់​គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត​នៅ​ឡើយ​ទេ៕ កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។
ប្រភពដើម៖​ RFA

About the Author

Write admin description here..

Get Updates

Subscribe to our e-mail newsletter to receive updates.

Share This Post

Related posts

0 ផ្តល់មតិយោបល់:

សារព័ត៌មាន និង វិទ្យុជាភាសាខ្មែរ



សារព័ត៌មានវត្តភ្នំ
កាសែតមនសិការខ្មែរ
កាសែតនគរវត្ត
កាសែតដើមអំពិល
កាសែតកោះសន្តិភាព
កាសែតរស្មីកម្ពុជា
កាសែតកម្ពុជាថ្មី
កាសែតភ្នំពេញប៉ុស្តិ៍
គេហទំព័រធិកណូឡូជីធូឌេ
កាសែតកំណើតថ្មី (ព័ត៌មានសម្បូរបែប) ( ទាន់ហេតុការណ៍)
កាសែតដើមត្នោត(ថ្មីៗ)
កាសែតវាលឥន្រ្ទីយ៍
គេហទំព័រសម្រស់វៃឆ្លាត
ដំណឹងយប់ម៉ិញ
គេហទំព័រអង្គរធំមេឌា
កាសែតភ្នំពេញថែមស៍
កាសែតស្នាដៃក្មេងវត្ត
កាសែតខ្មែរអង្គរ
កាសែតភ្នំពេញថ្មី
កាសែតអរិយធម៌
កាសែតមាតុភូមិ
កាសែតខ្មែរស្ថាបនា
គេហទំព័រយល់ព្រម
គេហទំព័រម៉ាយលេខា
គេហទំព័រខ្មែរញ៉ូវអហ្គ
គេហទំព័រគង់ប៊ុនអាង
គេហទំព័រលុកឃីងធូឌេ
សារព័ត៌មានព្រៃនគរ
គេហទំព័រអិចហ្វ្រេសញ៉ូវ
បណ្តាញព័ត៌មានអប្សរា
កាសែតនិស្សិតខ្មែរ
កាសែតអំណាចរាស្រ្ត
វិទ្យុអាស៊ីសេរី
វិទ្យុខ្មែរប៉ុស្តិ៍
វិទ្យុសំបុកឃ្មុំ
វិទ្យុសម្លេងសហរដ្ឋអាមេរិក
វិទ្យុសម្លេងប្រជាធិបតេយ្យ
វិទ្យុបារាំងអន្តរជាតិ
វិទ្យុសម្លេងអូស្រ្តាលី
វិទ្យុខ្មែរពិភពលោក
វិទ្យុខ្មែរកម្ពុជាក្រោម
គេហទំព័រខ្មែរណាវ
គេហទំព័រអាយវ័នសង
ព្រះពុទ្ធសាសនាខ្មែរ
គេហទំព័រខ្មែរស្តេហ្សិន
ប្រជុំរឿងព្រេងខ្មែរ
រឿងកំប្លែងខ្លីៗ
ទស្សនាវដ្តីអីខ្មែរ
សាលារៀនចែករំលែក
សុខភាព
គេហទំព័រសុខភាពកម្ពុជា
ព័ត៌មានសុខភាព
ប្រមូលផ្តុំសៀវភៅខ្មែរ
មជ្ឈមណ្ឌលខេមរសិក្សា
ប្រតិទិនខ្មែរ-ចន្ទគតិ
គេហទំព័រគំនិត
ទស្សនាវដ្តីទូរស័ព្ទដៃ
រៀនដើម្បីខ្មែរ
កម្រងឯកសារច្បាប់

គេហទំព័រ ផ្សព្វផ្សាយលក់និងទិញទំនិញដោយសេរី

back to top