លោក​ម៉ម សូណង់ដូ វិល​​ចូល​​នយោបាយ​​ជា​ថ្មី ក្រោម​​ស្លាក​​គណបក្ស​​ចាស់​

បញ្ចូលព័ត៌មានដោយ៖Unknown on Wednesday, April 22, 2015 0

អតីត​អ្នក​នយោបាយ​វ័យ​ចំណាស់ លោក ម៉ម សូណង់ដូ បាន​ប្រកាស​វិល​ត្រឡប់​ចូល​ប្រឡូក​ក្នុង​ឆាកនយោបាយ​កម្ពុជា​សារ​ជា​ថ្មី​វិញ បន្ទាប់​ពី​ផ្អាក​ដឹកនាំ​គណបក្ស​នយោបាយ​ចំនួន ៣​អាណត្តិ។ យ៉ាងណាក៏ដោយ អ្នកវិភាគ លើកឡើង​ថា គោល​នយោបាយ​របស់លោក​ម៉ម សូណង់ដូ គឺ​មិន​មាន​អ្វី​ថ្មី​នោះ​ទេ។

គណបក្ស​សំបុក​ឃ្មុំ​សង្គម​ប្រជាធិបតេយ្យ​ដែល​ជា​គណបក្ស​ចាស់​របស់លោក​ម៉ម សូណង់ដូ នឹង​វិល​ចូល​ឆាក​នយោបាយ​កម្ពុជា​សារ​ជាថ្មី បន្ទាប់​ពី​ផ្អាក​ដំណើរការ​ចំនួន ៣​អាណត្តិ គិត​ចាប់​តាំង​ពី​ឆ្នាំ១៩៩៨ ។ លោក​ម៉ម សូណង់ដូ ប្រធាន​វិទ្យុ​សំបុក​ឃ្មុំ និង​ជា​ប្រធាន​សមាគម អ្នក​ប្រជាធិបតេយ្យ បាន​លើក​ឡើង​ថា ការ​ចូលរួម​នយោបាយ​សារ​ជា​ថ្មី​ក្នុង​រូប​ភាព​ជា​បក្ស​នយោបាយ​នេះ គឺ​ដោយសារ​ការ​អស់សង្ឃឹម​នឹង​គណបក្ស​ប្រឆាំង​របស់​លោក​សម រង្ស៊ី និង​លោក​កឹម សុខា។ លោក​សម រង្ស៊ី និង​លោក​កឹម សុខា ដែល​បាន​បង្ហាញ​ជំហរ​ទោ​ទន់​ដាក់​គណបក្ស​ប្រជាជន​កម្ពុជា របស់លោក​នាយករដ្ឋមន្ត្រី​ហ៊ុន សែន នា​ពេល​ចុងក្រោយ​នេះ។

លោក​ម៉ម សូណង់ដូ ដែល​មាន​អាយុ ៧៣​ឆ្នាំ​ទៅ​ហើយ​នោះ បាន​បញ្ជាក់​ថា គណបក្ស​របស់​លោក​នឹង​ទទួល​បាន​អាសនៈ នៅ​ក្នុង​សភា ត្បិត​គោលនយោបាយ​ថ្មី ២​ចំណុច​របស់​លោក។ ទី១ គឺ​ការ​បង្កើន​កម្រិត​ជីវភាព​របស់​ប្រជាពលរដ្ឋ និង​ទី​២ ការ​បង្កើន​កិត្តិយស​មន្ត្រី​កងកម្លាំង​ប៉ូលីស និង​ទា​ហាន។ ជា​គោល​នយោបាយ​ដែល​ផ្តល់​សេវា​សាធារណៈ ដល់​ប្រជា​ពលរដ្ឋ និង​គិតគូរ​ពី​សុខមាលភាព​ដែល​រដ្ឋាភិបាល​ដោះស្រាយ​មិន​ទាន់​ចេញ ហើយ​គណបក្ស​ប្រឆាំង​បាន​ព្រងើយកន្តើយ។ នេះ​បើតាម​លោក ម៉ម សូណង់ដូ ដដែល។

យ៉ាងណាក៏ដោយ លោក​បណ្ឌិត​សុខ​ទូច អ្នក​វិភាគ​ស្ថានការណ៍​នយោបាយ ​នៅ​កម្ពុជា បាន​មានប្រសាសន៍​ថា គោលនយោបាយ​នៃ​បក្ស​សំបុក​ឃ្មុំ នេះ​គឺ​គ្មាន​អ្វី​ថ្មី​ប្លែក​នោះ​ទេ។ លោក​បន្ថែម​ថា ការ​វិល​ចូល​ក្នុង​ឆាកនយោបាយ​នេះ គឺ​ដោយសារ​លោក​ម៉ម សូណង់ដូរ បាន​មើល​ឃើញ​ឱកាស​ដែល​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​មួយ​ចំនួន មិន​សប្បាយចិត្ត​ជាមួយ​នឹង​នយោបាយ​របស់​គណ​ប្រឆាំង​ក្រោយ​ការ​ចូល​សភា​ក្នុង​អាណត្តិ​ទី​៥​នេះ។

លោក​ម៉ម សូណង់ដូ ធ្លាប់​បាន​បង្កើត​គណបក្ស​នយោបាយ​ឈ្មោះ​ថា សំបុក​ឃ្មុំ​សង្គម​ប្រជាធិបតេយ្យ​នេះ​ម្តង​រួច​មក​ហើយ កាល​ពី​ខែ​មីនា ឆ្នាំ​១៩៩៨ ប៉ុន្តែ​ប៉ុន្មាន​ខែ​ក្រោយ​មក​លោក ក៏​បាន​រំលាយ​គណបក្ស​នេះ​ចោល​ទៅ​វិញ បន្ទាប់ពី​មិន​ទទួលបាន​អាសនៈ​អ្វី​មួយ​សោះ​កាល​ពី​អាណត្តិ​ទី​២​នោះ។ លោក​ម៉ម សូណង់ដូ ធ្លាប់​ជាប់ពន្ធនាគារ​នៅ​កម្ពុជា​រយៈពេល​បី​ដង ក្នុង​សំណង់​រឿង​កុប្បកម្ម​ប្រឆាំង​ថៃ​នៅ​កម្ពុជា សំណុំរឿង​សន្ធិសញ្ញា​ព្រំដែន​បំពេញបន្ថែម កាលពី​ឆ្នាំ២០០៥ និង​ចុងក្រោយ គឺ​សំណុំរឿង​តំបន់​អប្ប​គម ប្រមា នៅ​ខេត្តក្រចេះ។

បើទោះបីជា​គណបក្ស​សំបុក​ឃ្មុំ​របស់​លោក ម៉ម សូណង់ដូ នឹង​ត្រូវ​ប្រកួតប្រជែង​នឹង​គណបក្ស​ប្រជាជន​កម្ពុជា និង​សង្គ្រោះ​ជាតិ រួម​ទាំង​គណបក្ស​រាជានិយម​ហ្វ៊ុនស៊ិនប៉ិច​ក៏ដោយ ក៏ប៉ុន្តែ​ប្រធាន​ដែលមាន​អាយុ​៧៣​ឆ្នាំ​រូប​នេះ នៅ​តែ​មាន​សុទ្ធិដ្ឋិនិយម ចំពោះ​ការ​ទទួល​បាន​អាសនៈ។ ហើយ​គណបក្ស​សំបុក​ឃ្មុំ​របស់​លោក​ម៉ម សូណង់ដូ​នេះ នឹង​ចូលរួម​ការ​បោះឆ្នោត ឃុំ​សង្កាត់ ២០១៧ និង បោះឆ្នោត​សកល២០១៨​ផងដែរ ដោយ​គណបក្ស នឹង​ធ្វើ​សមាជ​នៅ​ខែកញ្ញា ឬ​ខែតុលា​ឆ្នាំ២០១៥៕




About the Author

Write admin description here..

Get Updates

Subscribe to our e-mail newsletter to receive updates.

Share This Post

Related posts

0 ផ្តល់មតិយោបល់:

សារព័ត៌មាន និង វិទ្យុជាភាសាខ្មែរ



សារព័ត៌មានវត្តភ្នំ
កាសែតមនសិការខ្មែរ
កាសែតនគរវត្ត
កាសែតដើមអំពិល
កាសែតកោះសន្តិភាព
កាសែតរស្មីកម្ពុជា
កាសែតកម្ពុជាថ្មី
កាសែតភ្នំពេញប៉ុស្តិ៍
គេហទំព័រធិកណូឡូជីធូឌេ
កាសែតកំណើតថ្មី (ព័ត៌មានសម្បូរបែប) ( ទាន់ហេតុការណ៍)
កាសែតដើមត្នោត(ថ្មីៗ)
កាសែតវាលឥន្រ្ទីយ៍
គេហទំព័រសម្រស់វៃឆ្លាត
ដំណឹងយប់ម៉ិញ
គេហទំព័រអង្គរធំមេឌា
កាសែតភ្នំពេញថែមស៍
កាសែតស្នាដៃក្មេងវត្ត
កាសែតខ្មែរអង្គរ
កាសែតភ្នំពេញថ្មី
កាសែតអរិយធម៌
កាសែតមាតុភូមិ
កាសែតខ្មែរស្ថាបនា
គេហទំព័រយល់ព្រម
គេហទំព័រម៉ាយលេខា
គេហទំព័រខ្មែរញ៉ូវអហ្គ
គេហទំព័រគង់ប៊ុនអាង
គេហទំព័រលុកឃីងធូឌេ
សារព័ត៌មានព្រៃនគរ
គេហទំព័រអិចហ្វ្រេសញ៉ូវ
បណ្តាញព័ត៌មានអប្សរា
កាសែតនិស្សិតខ្មែរ
កាសែតអំណាចរាស្រ្ត
វិទ្យុអាស៊ីសេរី
វិទ្យុខ្មែរប៉ុស្តិ៍
វិទ្យុសំបុកឃ្មុំ
វិទ្យុសម្លេងសហរដ្ឋអាមេរិក
វិទ្យុសម្លេងប្រជាធិបតេយ្យ
វិទ្យុបារាំងអន្តរជាតិ
វិទ្យុសម្លេងអូស្រ្តាលី
វិទ្យុខ្មែរពិភពលោក
វិទ្យុខ្មែរកម្ពុជាក្រោម
គេហទំព័រខ្មែរណាវ
គេហទំព័រអាយវ័នសង
ព្រះពុទ្ធសាសនាខ្មែរ
គេហទំព័រខ្មែរស្តេហ្សិន
ប្រជុំរឿងព្រេងខ្មែរ
រឿងកំប្លែងខ្លីៗ
ទស្សនាវដ្តីអីខ្មែរ
សាលារៀនចែករំលែក
សុខភាព
គេហទំព័រសុខភាពកម្ពុជា
ព័ត៌មានសុខភាព
ប្រមូលផ្តុំសៀវភៅខ្មែរ
មជ្ឈមណ្ឌលខេមរសិក្សា
ប្រតិទិនខ្មែរ-ចន្ទគតិ
គេហទំព័រគំនិត
ទស្សនាវដ្តីទូរស័ព្ទដៃ
រៀនដើម្បីខ្មែរ
កម្រងឯកសារច្បាប់

គេហទំព័រ ផ្សព្វផ្សាយលក់និងទិញទំនិញដោយសេរី

back to top