ខឹម វាសនា ថា ឈឹម ផលវរុណ ជា​មនុស្ស​«ថោក»​-បី​គណបក្ស

បញ្ចូលព័ត៌មានដោយ៖Unknown on Friday, April 10, 2015 0

អ្នកនាំពាក្យ របស់គណបក្សប្រជាជនកម្ពុជា លោក ឈឹម ផលវរុណ ក្នុងពេលនេះ កំពុងត្រូវបានលោក ខឹម វាសនា ហៅលោកថា ជា«មនុស្សថោក» និង«ចូលគណបក្សណា រលាយគណបក្សណ្នឹង»។




យុទ្ធនាការស្វែងរកយុត្តិធម៌ ក្រៅប្រព័ន្ធតុលាការ របស់លោក ខឹម វាសនា ប្រធានគណបក្សសម្ព័ន ដើម្បីប្រជាធិបតេយ្យ ជុំវិញករណីបណ្ដឹង ឡើងដល់សាលាឧទ្ទរណ៍ របស់កសិករ ឌុក មឿង ប្ដឹងលោក ខឹម វាសនា ពីបទឆបោកនោះ ហាក់​ដូចជាបានពង្រីកវិសាលភាព កាន់តែធំឡើង។ សម្រាប់រូបលោក ខឹម វាសនា បានចាត់ទុកការប្ដឹងផ្ដល់នោះថា ជាបណ្ដឹង​ដ៏អយុត្តិធម៌ ដែលកើតឡើង ព្រោះតុលាការ«ខ្វាក់ភ្នែក» និងដោយសារមានលោក ឈឹម ផលវរុណ អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា ស្ថិតនៅពីក្រោយ។
ថ្លែងនៅក្នុងសន្និសីទកាសែតមួយ កាលពីថ្ងៃទី៨ ខែមេសា ឆ្នាំ២០១៥ ក្នុងទីស្នាក់ការគណបក្ស «ជួង»របស់លោក លោក ខឹម វាសនា បានធ្វើការវាយប្រហារធ្ងន់ៗ ទៅលើលោក ឈឹម ផលវរុណ ដោយបានហៅអតីតអ្នកវិភាគ តាមទូរទស្សន៍​ក្នុងស្រុករូបនេះ ថាជា«មនុស្សថោក»។ នៅលើទំព័រហ្វេសប៊ុក របស់លោក ខឹម វាសនា បានសរសេរអមជាមួយ​វីដេអូ​មួយ​ថា៖ «បក្សប្រជាជនថា គណះកម្មការកណ្តាល គណបក្សមិនងាយមានអ្នកណា អាចចូលបានទេ ទាល់តែ​មនុស្ស​ថោក​ដូច ឈឹម ផលវរុណ ទើបចូលបាន។ ប្រវត្តិ ឈឹម ផលវរុណ នៅបក្សណា រលាយបក្សនោះ។»
នៅក្នុងការថ្លែងចោទប្រកាន់របស់លោក ទៅលើប្រព័ន្ធតុលាការ ក្នុងប្រទេសកម្ពុជា លោក ខឹម វាសនា ដែលប្រកាសថា ខ្លួនលោក បានឈ្នះក្ដី នៅសាលាដំបូងនោះ គឺដោយសារតែលោក ឈឹម ផលវរុណ នាពេលនោះ នៅមិនទាន់ក្លាយជា មន្ត្រី​ជាន់​​ខ្ពស់​​របស់​គណបក្សប្រជាជនកម្ពុជា។
លោក ខឹម វាសនា បានថ្លែងចំអកឲ្យគណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សកាន់អំណាចថា បានប្រកាសពី​កំណែ​ទម្រង់ស៊ីជម្រៅ តែមិនឃើញដូរអ្វីផ្សេង ក្រៅតែពីដូរមនុស្ស ដូចយ៉ាងដាក់លោក ឈឹម ផលវរុណ មកធ្វើជាអ្នកនាំ​ពាក្យ​ជាដើមនោះឡើយ។ មេដឹកនាំគណបក្សជួងរូបនេះ បាននិយាយទៀតថា លោក ឈឹម ផលវរុណ ជាមនុស្សដែល «ចូល​បក្សណា រលាយបក្សណ្នឹង» ក្នុងនោះមានគណបក្ស ចំនួនបី៖ គណបក្សហ្វុនស៊ីនប៉ិច គណបក្សសិទ្ធិមនុស្ស និងនៅ​ក្នុង​ពេល​នេះ គឺគណបក្សប្រជាជនកម្ពុជា។
ចំពោះការចោទប្រកាន់ របស់លោក ខឹម វាសនា ខាងលើនេះ ត្រូវបានបដិសេធ ដោយលោក ឈឹម ផលវរុណ។ ថ្លែង​តាម​សារព័ត៌មានក្នុងស្រុកមួយ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជារូបនេះ បានថ្លែងថា លោកបានជាប់ពាក់ព័ន្ធ ក្នុង​ករណីខាងលើ ដោយមានតួនាទី នៅត្រឹមតែជាទីប្រឹក្សាច្បាប់ នៅតាមវិទ្យុ របស់កសិករ ឌុក មឿង ប៉ុណ្ណោះ។ លោក​បញ្ជាក់​ថា៖ «លោក ឌុក មឿន គាត់​បានទូរស័ព្ទ មកចូលរួមក្នុងកម្មវិធី “បកស្រាយបច្ចុប្បភាពសង្គម របស់វិទ្យាស្ថាន ពលរដ្ឋវិទ្យា” នៅរៀងរាល់ថ្ងៃសុក្រ សៅរ៍ អាទិត្យ ក្នុងកម្មវិធីនេះ មានគេតេចូលគ្រប់គ្នា មិនមែនមានតែលោកមឿន ម្នាក់​ទេ។លោកមឿន ក៏បានសួរពីផ្លូវច្បាប់ ពី​ករណី​មានគេឆបោក។»
យ៉ាងណាក៏ដោយ ក៏លោក ខឹម វាសនា មិនបានបង្ហើបឲ្យដឹងថា ថាតើលោក ឈឹម ផលវរុណ បានលូកដៃ និងជាអ្នក​នៅ​ពីក្រោយ ពាក្យបណ្ដឹង របស់កសិករ ឌុក មឿង យ៉ាងដូចម្ដេចនោះឡើយ៕

សូមស្ដាប់ការថ្លែង របស់លោក ខឹម វាសនា ដូចតទៅ៖




Tagged as: ,
About the Author

Write admin description here..

Get Updates

Subscribe to our e-mail newsletter to receive updates.

Share This Post

Related posts

0 ផ្តល់មតិយោបល់:

សារព័ត៌មាន និង វិទ្យុជាភាសាខ្មែរ



សារព័ត៌មានវត្តភ្នំ
កាសែតមនសិការខ្មែរ
កាសែតនគរវត្ត
កាសែតដើមអំពិល
កាសែតកោះសន្តិភាព
កាសែតរស្មីកម្ពុជា
កាសែតកម្ពុជាថ្មី
កាសែតភ្នំពេញប៉ុស្តិ៍
គេហទំព័រធិកណូឡូជីធូឌេ
កាសែតកំណើតថ្មី (ព័ត៌មានសម្បូរបែប) ( ទាន់ហេតុការណ៍)
កាសែតដើមត្នោត(ថ្មីៗ)
កាសែតវាលឥន្រ្ទីយ៍
គេហទំព័រសម្រស់វៃឆ្លាត
ដំណឹងយប់ម៉ិញ
គេហទំព័រអង្គរធំមេឌា
កាសែតភ្នំពេញថែមស៍
កាសែតស្នាដៃក្មេងវត្ត
កាសែតខ្មែរអង្គរ
កាសែតភ្នំពេញថ្មី
កាសែតអរិយធម៌
កាសែតមាតុភូមិ
កាសែតខ្មែរស្ថាបនា
គេហទំព័រយល់ព្រម
គេហទំព័រម៉ាយលេខា
គេហទំព័រខ្មែរញ៉ូវអហ្គ
គេហទំព័រគង់ប៊ុនអាង
គេហទំព័រលុកឃីងធូឌេ
សារព័ត៌មានព្រៃនគរ
គេហទំព័រអិចហ្វ្រេសញ៉ូវ
បណ្តាញព័ត៌មានអប្សរា
កាសែតនិស្សិតខ្មែរ
កាសែតអំណាចរាស្រ្ត
វិទ្យុអាស៊ីសេរី
វិទ្យុខ្មែរប៉ុស្តិ៍
វិទ្យុសំបុកឃ្មុំ
វិទ្យុសម្លេងសហរដ្ឋអាមេរិក
វិទ្យុសម្លេងប្រជាធិបតេយ្យ
វិទ្យុបារាំងអន្តរជាតិ
វិទ្យុសម្លេងអូស្រ្តាលី
វិទ្យុខ្មែរពិភពលោក
វិទ្យុខ្មែរកម្ពុជាក្រោម
គេហទំព័រខ្មែរណាវ
គេហទំព័រអាយវ័នសង
ព្រះពុទ្ធសាសនាខ្មែរ
គេហទំព័រខ្មែរស្តេហ្សិន
ប្រជុំរឿងព្រេងខ្មែរ
រឿងកំប្លែងខ្លីៗ
ទស្សនាវដ្តីអីខ្មែរ
សាលារៀនចែករំលែក
សុខភាព
គេហទំព័រសុខភាពកម្ពុជា
ព័ត៌មានសុខភាព
ប្រមូលផ្តុំសៀវភៅខ្មែរ
មជ្ឈមណ្ឌលខេមរសិក្សា
ប្រតិទិនខ្មែរ-ចន្ទគតិ
គេហទំព័រគំនិត
ទស្សនាវដ្តីទូរស័ព្ទដៃ
រៀនដើម្បីខ្មែរ
កម្រងឯកសារច្បាប់

គេហទំព័រ ផ្សព្វផ្សាយលក់និងទិញទំនិញដោយសេរី

back to top