​វិភាគ​៖​ មេដឹកនាំផ្ដាច់ការ​ម្នាក់​នៅ​អាស៊ី​ខាងត្បូង​ ត្រូវបាន​ប្រជាជន​របស់​ខ្លួន​ទម្លាក់​ពី​អំណាច​បាន​ហើយ​​

បញ្ចូលព័ត៌មានដោយ៖Unknown on Friday, January 9, 2015 0

នៅ​ទីបំផុត​ប្រជាជន​ស្រីលង្កាបាន​ទម្លាក់ជន​ផ្ដាច់ការ​របស់​ខ្លួនបាន​ដោយ​ជោគជ័យ តាមរយៈ​ការបោះឆ្នោត​ប្រធានាធិបតី ដែល​បាន​ប្រព្រឹត្តទៅ​កាលពី​ថ្ងៃ​ព្រហស្បតិ៍ ​បើទោះជា​បុរស​ខ្លាំង​រូបនេះព្យាយាម​កាន់​អំណាច​អាណត្តិ​ទី​បី​របស់​លោក ដែល​​ខុស​នឹង​រដ្ឋធម្មនុញ្ញ​របស់​ប្រទេសក៏ដោយ​ ។​

តាម​លទ្ធផលជា​បណ្ដោះអាសន្ន ដែល​ប្រកាស​ដោយ​គណៈកម្មាធិការ​រៀបចំ​បោះឆ្នោតរបស់​ប្រទេសនេះបានបង្ហាញ​ថា បេ​ក្ខជនមកពី​គណបក្សប្រឆាំងលោក មៃទ្រី​ប៉ា​ឡា សេរី​សេនា កំពុង​នាំមុខលោក រ៉ាយ៉ាប៉ា​សេក រវាង៥១ភាគរយ ទល់នឹង៤៧​ភាគរយ​ក្នុងចំណោម​សន្លឹកឆ្នោតដែល​អ្នក​ចេញ​ទៅ​បោះឆ្នោតមានចំនួន​ជិត១៥​លាន​នាក់ ​។​


​បុរ​សខ្លាំង​លោក រ៉ាយ៉ាប៉ា​សេក (Mahinda Rajapaksa) បើ​ទោះ​ជា​មិន​បានថ្លែង​សារភាពថា​ខ្លួន​ពិតជា​ចាញ់ឆ្នោតបេក្ខជនមកពី​គណបក្ស​ប្រឆាំង​រួបរួម គឺ​លោក មៃទ្រី​ប៉ា​ឡា សេរី​សេនា (Maithripala Sirisena)​ក្ដី តែលោក​បានឲ្យជំនួយការ​ផ្ទាល់​របស់​លោក​ម្នាក់​ចេញតាម​កញ្ចក់​​ទូរទស្សន៍ ដោយ​ថ្លែងទទួលស្គាល់ជ័យជម្នះ​របស់មេដឹកនាំបក្សប្រឆាំង មៃទ្រី​ប៉ា​ឡា សេរី​សេនា​ ។​ ជំនួយការ​រូបនេះបញ្ជាក់ថាលោក រ៉ាយ៉ាប៉ា​សេក សន្យា​ផ្ទេរអំណាចឲ្យអ្នកឈ្នះឆ្នោតដោយ​សន្តិវិធី ។​

ការបោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី​ស្រីលង្កា ត្រូវបាន​អ្នកវិភាគ​មើលឃើញថាជា​ដំណាក់កាល​ចុងក្រោយ​បំផុត នៃ​ការព្យាយាម​កាន់​អំណាច​ឡើង​វិញ​របស់​លោក​ ម៉ា​ហ៊ិ​ន​ដា រ៉ាយ៉ាប៉ា​សេក ជាមួយ​នឹង​ការធ្លាក់ចុះ​ប្រជាប្រិយភាព​របស់​លោក​ជាខ្លាំងក្នុងរយៈពេល​ចុងក្រោយ​នេះ ដោយសារតែ​ការ​កើត​មាន​អំពើពុករលួយ​បក្សពួកនិយម និង​បំផ្លាញ​ទ្រព្យសម្បត្តិ​របស់​រដ្ឋ ​។ 


ប្រធានាធិបតី​អាយុ​៦៩​ឆ្នាំ​រូប​នេះ ជា​អ្នក​បញ្ចប់សង្គ្រាម​ជាមួយ​សហគមន៍​ខ្លា​តា​មី​ល នៅ​ឆ្នាំ២០០៩ ជាមួយនឹង​ការបាត់បង់​ជីវិត​មនុស្សជិត​៤០០០០០​នាក់ ប៉ុន្តែ​លោក រ៉ាយ៉ាប៉ា​សេក គឺ​ជា​មេដឹកនាំម្នាក់ក្នុងចំណោម​មេ​ទ័ព​របស់​លោក​ជា​ច្រើន ដែល​រង​ការ​ចោទថាជាប់​ពាក់ព័ន្ធ​ និង​ឧក្រិដ្ឋកម្ម​សង្គ្រាម​ ។​

យោង​តាម​អង្គការ​យុទ្ធនាការ​ដើម្បី​ការបោះឆ្នោត​ដោយ​សេរី និង​ត្រឹមត្រូវ (CFFE) ចំនួន​អ្នក​ចេញ​ទៅ​បោះឆ្នោត មាន​ការកើនឡើង​គឺមាន​៧០​ភាគរយ ហើយ​ភាគច្រើន​ពួកគេ បោះឆ្នោតឲ្យ​បេក្ខជនមកពី​គណបក្សប្រឆាំងរួបរួម​គឺ​លោក មៃទ្រី​ប៉ា​ឡា សេរី​សេនា ។​

ការបោះឆ្នោត​នៅ​ថ្ងៃ​ម្សិលមិញ មនុស្ស១៧៥នាក់ត្រូវបាន​ចាប់ខ្លួន និង​មាន​ការ​បំផ្ទុះ​គ្រាប់បែកជាច្រើនកន្លែង នៅ​តំបន់​សហគមន៍ខ្លា​តាមិ​ល​ ។​

អ្នកសង្កេតការណ៍ព្រមាន​ថា ប្រទេស​ព្រះពុទ្ធសាសនា​នេះអាច​ធ្លាក់​ចូល​រលក​ហិង្សាម្ដងទៀត បើ​អ្នកគាំទ្រលោកប៉ា​សេក មិន​ព្រម​ទទួលយក​ការ​ចាញ់ឆ្នោតរបស់លោក រា​យ៉ាប៉ា​សេក ។​


រដ្ឋមន្ត្រីការបរទេស​អាមេរិក​ច​ន​ឃែ​រី បានចេញ​សេចក្ដីថ្លែងការណ៍​របស់​លោក ភ្លាមៗ​កាលពី​ថ្ងៃ​ម្សិលមិញ ដោយ​អំពាវនាវ​ឲ្យ​ប្រទេ​សស្រីលង្កា​បើក​សិទ្ធិសេរីភាព​ដល់​ក្រុមប្រឆាំង ឲ្យបាន​ទូលំទូលាយ ហើយ​មិន​ត្រូវ​ចល័ត​កងទ័ព នៅ​តំបន់​ដែល​ក្រុមប្រឆាំង​មាន​ប្រៀប​នោះទេ​ ។ លោក​ច​ន​ឃែ​រី សង្ឃឹម​ថា​ការបោះឆ្នោត​ប្រធានាធិបតី​នៅ​ប្រទេស​ស្រីលង្កា នឹង​នាំមក​នូវ​ការឯកភាព​ជាតិ​ដ៏​ទូលំទូលាយ​មួយ ​។​

​អ្នកគាំទ្រលោក លោក មៃទ្រី​ប៉ា​ឡា សេរី​សេនា​ នាំគ្នារាំច្រៀង​ពាសពេញប្រទេសដោយ​សង្ឃឹមថាជ័យជម្នះ​របស់​ពួកគេក្នុង​ការបោះឆ្នោត​ទម្លាក់បុរស​ខ្លាំង លោក រ៉ាយ៉ាប៉ា​សេក​នឹង​នាំមក​នូវការគោរព​សិទ្ធិមនុស្ស ប្រជាធិបតេយ្យ និងតុលាការ​ឯករាជ្យ ខណៈក្រុម​គាំទ្រលោក រ៉ាយ៉ាប៉ា​សេក​សម្ដែង​ការ​សោកសៅ និងសម្រក់​ទឹកភ្នែក ។​

អ្វី​ដែល​ធ្វើឲ្យលោក រ៉ាយ៉ាប៉ា​សេក​ មាន​កំហុស​ហើយ​​​ចាញ់ឆ្នោតមានតែ​មួយគ​ត់​ គឺដោយសារ​តែលោក​មិន​អាច​ផ្ដល់​យុត្តិធម៍ ដល់ជនក្រីក្រ ជនរងគ្រោះ​ដោយសារតែសង្គម​អ​យុត្តិធម៍  និង​ការដឹកនាំ​របស់​លោក១០ឆ្នាំមកនេះ បាន​បង្ក​ឲ្យមាន​អំពើពុករលួយរីក​រាលដាល​ពេញស្ថាប័នរដ្ឋ និង​ឯកជន​​ ៕ 


Tagged as:
About the Author

Write admin description here..

Get Updates

Subscribe to our e-mail newsletter to receive updates.

Share This Post

Related posts

0 ផ្តល់មតិយោបល់:

សារព័ត៌មាន និង វិទ្យុជាភាសាខ្មែរ



សារព័ត៌មានវត្តភ្នំ
កាសែតមនសិការខ្មែរ
កាសែតនគរវត្ត
កាសែតដើមអំពិល
កាសែតកោះសន្តិភាព
កាសែតរស្មីកម្ពុជា
កាសែតកម្ពុជាថ្មី
កាសែតភ្នំពេញប៉ុស្តិ៍
គេហទំព័រធិកណូឡូជីធូឌេ
កាសែតកំណើតថ្មី (ព័ត៌មានសម្បូរបែប) ( ទាន់ហេតុការណ៍)
កាសែតដើមត្នោត(ថ្មីៗ)
កាសែតវាលឥន្រ្ទីយ៍
គេហទំព័រសម្រស់វៃឆ្លាត
ដំណឹងយប់ម៉ិញ
គេហទំព័រអង្គរធំមេឌា
កាសែតភ្នំពេញថែមស៍
កាសែតស្នាដៃក្មេងវត្ត
កាសែតខ្មែរអង្គរ
កាសែតភ្នំពេញថ្មី
កាសែតអរិយធម៌
កាសែតមាតុភូមិ
កាសែតខ្មែរស្ថាបនា
គេហទំព័រយល់ព្រម
គេហទំព័រម៉ាយលេខា
គេហទំព័រខ្មែរញ៉ូវអហ្គ
គេហទំព័រគង់ប៊ុនអាង
គេហទំព័រលុកឃីងធូឌេ
សារព័ត៌មានព្រៃនគរ
គេហទំព័រអិចហ្វ្រេសញ៉ូវ
បណ្តាញព័ត៌មានអប្សរា
កាសែតនិស្សិតខ្មែរ
កាសែតអំណាចរាស្រ្ត
វិទ្យុអាស៊ីសេរី
វិទ្យុខ្មែរប៉ុស្តិ៍
វិទ្យុសំបុកឃ្មុំ
វិទ្យុសម្លេងសហរដ្ឋអាមេរិក
វិទ្យុសម្លេងប្រជាធិបតេយ្យ
វិទ្យុបារាំងអន្តរជាតិ
វិទ្យុសម្លេងអូស្រ្តាលី
វិទ្យុខ្មែរពិភពលោក
វិទ្យុខ្មែរកម្ពុជាក្រោម
គេហទំព័រខ្មែរណាវ
គេហទំព័រអាយវ័នសង
ព្រះពុទ្ធសាសនាខ្មែរ
គេហទំព័រខ្មែរស្តេហ្សិន
ប្រជុំរឿងព្រេងខ្មែរ
រឿងកំប្លែងខ្លីៗ
ទស្សនាវដ្តីអីខ្មែរ
សាលារៀនចែករំលែក
សុខភាព
គេហទំព័រសុខភាពកម្ពុជា
ព័ត៌មានសុខភាព
ប្រមូលផ្តុំសៀវភៅខ្មែរ
មជ្ឈមណ្ឌលខេមរសិក្សា
ប្រតិទិនខ្មែរ-ចន្ទគតិ
គេហទំព័រគំនិត
ទស្សនាវដ្តីទូរស័ព្ទដៃ
រៀនដើម្បីខ្មែរ
កម្រងឯកសារច្បាប់

គេហទំព័រ ផ្សព្វផ្សាយលក់និងទិញទំនិញដោយសេរី

back to top