អ្នកវិភាគ ព្រួយបារម្ភពីច្បាប់ការពារ នាយករដ្ឋមន្ត្រីពេលអស់អំណាច
បញ្ចូលព័ត៌មានដោយ៖Unknown
on Thursday, March 13, 2014
0
លោកបណ្ឌិត សុខ ទូច បានសរសេរនៅលើបណ្ដេញ សង្គមហ្វេសប៊ុករបស់លោកនៅថ្ងៃនេះ ថា “ថ្ងៃនេះខ្ញុំមានការព្រួយបារម្ភណាស់ ពេលដែលទទួលដំណឹងថា នឹងមានការស្នើច្បាប់ការពារនា យករដ្ឋមន្ត្រីពេលដែលអស់អំណាច”។
បើតាមលោក សុខ ទូច ច្បាប់នេះអាចក្លាយជាអាវុធមុខពីរ។ ទីមួយ បើច្បាប់នេះការពារគ្រប់ នាយករដ្ឋមន្ត្រីដែលកាន់អំណាចពេលនោះ នាយករដ្ឋមន្ត្រីនឹងក្លាយ ជាមនុស្សផ្តាច់ការ ពុករលួយ អាចធ្វើអ្វីៗតាមចិត្តទាំងអស់ ព្រោះមានច្បាប់ការពារគាត់រួចស្រេចទៅហើយ។
ទីពីរបើច្បាប់នេះដាក់ដែនកំនត់ច្បាស់លាស់ត្រឹមតែបុគ្គលណាម្នាក់ ហើយក្រោយពីច្បាប់ការពារបុគ្គលនោះចូលជាធរមាន បុគ្គលនោះត្រូវតែលាលែងពីមុខតំណែង និងឆាកនយោបាយភ្លាម ព្រោះបើមិនដូចនេះទេបុគ្គលនោះនឹងក្លាយជាអាកំហែងកាម៉ាសូ។
លោក សុខ ទូច យល់ឃើញ ថា ច្បាប់នេះទោះមិនបង្កើតវាក៏មិនមានបញ្ហាអ្វីដែរ ព្រោះនាយករដ្ឋមន្រី្តនៃប្រទេសកម្ពុជាកើតចេញពីការបោះឆ្នោតជ្រើសរើស តំណាងរាស្ត្រ ហើយតំណាងរាស្ត្របោះរើសនាយករដ្ឋមន្ត្រី មិនមែនអំណាចកើតចេញពីការធ្វើរដ្ឋប្រហារនោះទេ ដូចនេះបើគ្មានក៏គ្មានបញ្ហា។
យ៉ាងណាក៏ដោយ បើតាមលោក ជាម យៀប មន្ដ្រីជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជា បានឲ្យដឹង ថា លោកក៏ធ្លាប់បានដឹងដែរពីបញ្ហានេះ នៅក្នុងជំនួបកំពូលកាលពីខែកញ្ញាឆ្នាំ២០១៣។ ប៉ុន្តែ ទោះបីជាបង្កើត ឬមិនបង្កើតច្បាប់ថ្មីនេះ ក៏មិនមានជាបញ្ហាចោទសម្រាប់សម្តេចទាំង៣ដែរ៕
ប្រភពព័ត៌មាន៖ វិទ្យុខ្មែរអន្តរជាតិ
About the Author
Write admin description here..
Get Updates
Subscribe to our e-mail newsletter to receive updates.
Share This Post
Related posts




0 ផ្តល់មតិយោបល់: